Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ប្រកាសឲ្យប្រជាជន ស្តុកទុកស្បៀងអាហារឲ្យហើយ

បានផុស

នៅ

រដ្ឋាភិបាល​ចិន​ បាន​ប្រកាស​ឲ្យ​ក្រុម​គ្រួសារ ​ស្តុកទុក​ស្បៀងអាហារនិងសម្ភារ​ចាំបាច់ឲ្យហើយ ​ក្នុង​ករណី​មានគ្រោះ​អាសន្ន។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានហេតុផលណាមួយត្រូវបានបញ្ជាក់ សម្រាប់ការជូនដំណឹងពីក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែវាកើតឡើងចំពេលមានការបិទខ្ទប់ជាបន្តដោយសារតែមេរោគកូវីដ-១៩ និងក្តីព្រួយបារម្ភអំពីការផ្គត់ផ្គង់បន្លែ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា បណ្តាលឲ្យដំណាំត្រូវខូចខាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងក៏បានស្នើឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ដំណើរឲ្យដោយរលូន ហើយតម្លៃត្រូវមានស្ថិរភាពផងដែរ។

យ៉ាងណាក្តី កាសែត The Economic Daily ដែលគាំទ្រដោយគណបក្សកុម្មុយនិស្តចិន បានជំរុញអ្នកអានរបស់ខ្លួន កុំឲ្យព្រួយបារម្ភ ដោយនិយាយថា ដំបូន្មានរបស់រដ្ឋាភិបាលមានគោលបំណងធ្វើឲ្យប្រាកដថា គ្រួសារនានាបានត្រៀមខ្លួនរួចរាល់ ប្រសិនបើការបិទខ្ទប់ត្រូវបានប្រកាសនៅក្នុងតំបន់របស់ពួកគេ។

ប៉ុន្តែកាសែត People’s Daily បានចុះផ្សាយថា ការជូនដំណឹងបែបនេះមិនមែនជារឿងធម្មតាឡើយ ប៉ុន្តែរឿងកើតឡើងពេលនេះ គឺដោយសារតែបញ្ហានានារួមទាំងការឡើងថ្លៃបន្លែ និងករណីកូវីដថ្មីៗផងដែរ។

តម្លៃម្ហូបអាហារតែងតែកើនឡើងនៅក្នុងប្រទេសចិន ខណៈរដូវរងាជិតមកដល់ ប៉ុន្តែតម្លៃបន្លែបានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារតែអាកាសធាតុមិនអំណោយផល។

ទន្ទឹមនឹងនេះ ប្រទេសចិន នៅតែបន្តប្រើប្រាស់វិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹង ដើម្បីទប់ទល់នឹងមេរោគឆ្លង។ ប្រទេស​ចិន​សង្ឃឹម​ថា ករណីឆ្លង​នឹង​ឈាន​ដល់​សូន្យ​ ​មុន​ពេល​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍កីឡា​អូឡាំពិក​រដូវរងា​ដែល​នឹង​ចាប់​ផ្តើម​ក្នុង​ខែ​កុម្ភៈឆ្នាំក្រោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ លោក បៃដិន ថាឲ្យមេដឹកនាំចិន និងរុស្ស៊ីចំៗ ចំពោះការខកខាន កិច្ចប្រជុំកំពូលស្ដីពីអាកាសធាតុ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ២ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម