ព័ត៌មានអន្ដរជាតិ
រាលដាល៣រដ្ឋ ឥឡូវអាមេរិកមានករណីឆ្លង Omicron ចូលសហគមន៍
រដ្ឋចំនួន៣នៅសហរដ្ឋអាមេរិកត្រូវបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Omicron គឺរដ្ឋកាលីហ្វ័រញ៉ា ខូឡូរ៉ាដូ និងមីនីសូតា ដែលអ្នកឆ្លងស្ថិតក្នុងចំណោមអ្នកចាក់វ៉ាក់សាំងពេញដូសរួចហើយ និងមានចេញអាការរោគសញ្ញាស្រាល។ នេះបើតាមមន្ត្រីសុខាភិបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
អ្នកឆ្លងនៅរដ្ឋមីនីសូតាគឺជាករណីឆ្លង Omicron សហគមន៍ដំបូងនៅសហរដ្ឋអាមេរិកដែលជាបុរសបានចាក់វ៉ាក់សាំងពេញដូស និងបានធ្វើដំណើរទៅទីក្រុងញ៉ូវយ៉កដើម្បីចូលរួមសន្និបាតមួយ។

ដើម្បីទប់ស្កាត់ការរាលដាលវីរុសបំប្លែងខ្លួនថ្មី លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានប្រកាសពីវិធានការធ្វើតេស្តថ្មីសម្រាប់អ្នកដំណើរអន្តរជាតិ និងបានសន្យានាពេលប៉ុន្មានសប្តាហ៍ខាងមុខថា ពលរដ្ឋអាមេរិកនឹងទទួលបានការធ្វើតេស្តកូវីដរហ័សដល់ផ្ទះដោយឥតគិតថ្លៃ។
មន្ត្រីសុខាភិបាលរដ្ឋខូឡូរ៉ាដូបានឲ្យដឹងថា ស្ត្រីម្នាក់ដែលឆ្លងវីរុស Omicron ទើបតែវិលត្រឡប់មកពីការធ្វើដំណើរមួយនៅអាហ្វ្រិកខាងត្បូង។
ចំណែកនៅរដ្ឋកាលីហ្វញ៉ាកាលពីថ្ងៃពុធបានរាយការណ៍ពីករណីរកឃើញអ្នកឆ្លងវីរុស Omicron លើកដំបូងនៅសហរដ្ឋអាមេរិក និងជាអ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញដូសមកពីអាហ្វ្រិកខាងត្បូង។ វីរុសបំប្លែងខ្លួនថ្មីនេះត្រូវបានរកឃើញដំបូងកាលពីដើមខែវិច្ឆិកា នៅអាហ្វ្រិកខាងត្បូង។
អភិបាលក្រុងលោក Bill de Blasio បាននិយាយថា បន្ទាប់ពីបានកំណត់ករណីនៅមីនីសូតាភ្ជាប់ទៅនឹងទីក្រុងញ៉ូវយ៉ក បុរសដែលបានចូលរួមសន្និបាតគំនួរជីវចលនៅមជ្ឈមណ្ឌល Javits ក្នុងទីក្រុងញ៉ូវយ៉កពីថ្ងៃទី១៩ដល់២១ ខែវិច្ឆិកា មន្ត្រីសុខាភិបាលបានចាត់ផ្តើមធ្វើតេស្តជាបន្ទាន់រាល់អ្នកពាក់ព័ន្ធ និងអ្នកចូលរួមសន្និបាតនោះ។
អ្នកស្រីវេជ្ជបណ្ឌិត Leana Wen សាស្ត្រាចារ្យសុខភាពសាធារណៈនៅសាកលវិទ្យាល័យ George Washington បាននិយាយថា ករណីឆ្លងនៅរដ្ឋមីនូសូតាមានន័យថា នៅសហរដ្ឋអាមេរិកចាប់ផ្តើមរាលដាលចូលសហគមន៍ហើយ ដូច្នេះអាចនឹងកើតមានច្រើនបន្តបន្ទាប់ទៀត៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


