Connect with us

ព័ត៌មានអន្ដរជាតិ

ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន គាំទ្រកូនប្រុសច្បងជា បេក្ខភាពនាយករដ្ឋមន្ត្រី កំពុងល្បីដល់សារព័ត៌មានលើលោក

បានផុស

នៅ

សម្ដេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសជាសាធារណៈថា សម្ដេចគាំទ្រកូនប្រុសច្បងរបស់សម្ដេចគឺឯកឧត្ដម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលខាងមុខ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសនេះធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាអន្តរជាតិល្បីៗបាននិងកំពុងផ្សព្វផ្សាយព័ត៌មាននេះយ៉ាងទូលំទូលាយនៅ ជុំវិញពិភពលោក ។

សារព័ត៌មានល្បីៗទាំងនោះមានដូចជា France24, Aljazeera, The Australian, Malay Mail, Bangkok Post, Reuters, Vice, Channel New Asia, News Fusion និង Straits Time សុទ្ធតែបានចែករំលែកការប្រកាសនេះ ខណៈសារព័ត៌មានចិន Xinhua និងកាសែត Indian Times របស់ឥណ្ឌា ក៏ដូចជាសារព័ត៌មានវៀតណាម Vn Express សុទ្ធតែបានសរសេរអំពីព័ត៌មានទាន់ហេតុការណ៍នេះ ។

គួររំឭកថា ការប្រកាសរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីដូច្នេះ គឺបានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ៣ និងសមិទ្ធផលនានា នៅ ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី ២ ខែធ្នូ ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “ហ៊ុន ម៉ាណែត ជាបេក្ខភាពមួយ ក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រី ហើយឪពុករបស់វាគាំទ្រ និយាយឲ្យចឹងច្បាស់ម៉ងទៅ កុំឯងពិបាកវិភាគពេក” ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការគាំទ្រឯកឧត្ដម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនេះ គឺត្រូវធ្វើឡើងតាមរយៈការបោះឆ្នោត ហើយការបណ្ដុះបណ្ដាលកូន មិនមែនដើម្បីឲ្យប្រព្រឹត្តិអាក្រក់នោះទេ ដោយសម្ដេច​តេជោ បានថ្លែងប្រាប់ទៅ ឯកឧត្ដម ហ៊ុន​ ម៉ាណែត ថា ត្រូវបន្តខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ដើម្បីទទួលបានការគាំទ្រពីពួកគាត់ នាពេលខាងមុខ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ EAC News

ចុចអាន ៖ សម្ដេចតេជោ​ ហ៊ុន សែន ប្រកាសជាសាធារណៈថា សម្ដេចគាំទ្រឯកឧត្ដម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម