ព័ត៌មានអន្ដរជាតិ
ថ្នាំរបស់ GSK-Vir មានប្រសិទ្ធភាពប្រឆាំងវីរុស Omicron ប្រែប្រួលទាំងអស់
ក្រុមហ៊ុនផលិតឱសថ GSK.L បាននិយាយម្សិលមិញថា ថ្នាំរបស់ខ្លួនដែលផលិតសហការជាមួយដៃគូអាមេរិក Vir Biotechnology មានប្រសិទ្ធភាពប្រឆាំងនឹងការប្រែប្រួលទាំងអស់នៃវីរុសបំប្លែងខ្លួនថ្មី Omicron ដោយផ្អែកលើទិន្នន័យថ្មីការសិក្សាដំណាក់កាលដំបូង។
ក្រុមហ៊ុន GSK បាននិយាយក្នុងសេចក្តីប្រកាសមួយថា ទិន្នន័យដែលមិនទាន់ចេញផ្សាយជាផ្លូវការបានបង្ហាញថា ថ្នាំព្យាបាល Strovimab មានប្រសិទ្ធភាពប្រឆាំងនឹងការផ្លាស់ប្តូរដែលត្រូវបានរកឃើញ៣៧ប្រភេទរហូតដល់ពេលនេះតាមរយៈប្រូតេអ៉ីន។

កាលពីសប្តាហ៍មុន ទិន្នន័យមុនពេលការសាកល្បងគ្លីនិកមួយទៀតបានបង្ហាញថា ថ្នាំមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនចម្បង Omicron។ ថ្នាំ Sotrovimab ត្រូវបានផលិតឡើងមកពីប្រូតេអ៉ីន spike នៅលើផ្ទៃនៃវីរុសកូរ៉ូណា ប៉ុន្តែវីរុសបំប្លែងខ្លួន Omicron ត្រូវបានរកឃើញមានចំនួនច្រើនមិនធម្មតានៃការផ្លាស់ប្តូរនៅលើប្រូតេអ៉ីននោះ។
នាយកប្រតិបត្តិក្រុមហ៊ុន GSK លោក Hal Barron បាននិយាយថា ៖«ទិន្នន័យមុនគ្លីនិកសាស្ត្រទាំងនោះបង្ហាញពីសក្តានុពលសម្រាប់អង់ទីគ័រមូណូក្លូណល (monoclonal) របស់យើងមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីបំផុត Omicron ដែលបន្ថែមលើវីរុសបំប្លែងខ្លួនផ្សេងៗដែលជាក្តីកង្វល់ត្រូវបានបញ្ជាក់ដោយអង្គការសុខភាពពិភពលោក»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


