ព័ត៌មានអន្ដរជាតិ
អាមេរិកអនុញ្ញាតថ្នាំ AstraZeneca ប្រើបន្ទាន់សម្រាប់បុគ្គលមិនអាចចាក់វ៉ាក់សាំងបាន
អាជ្ញាធរសុខាភិបាលសហរដ្ឋអាមេរិកនៅថ្ងៃពុធ ទី៨ ខែធ្នូ បានអនុញ្ញាតជាផ្លូវការឲ្យប្រើអង់ទីគ័រសំយោគដែលត្រូវបានផលិតដោយ AstraZeneca ដើម្បីការពារឆ្លងកូវីដ-១៩ចំពោះមនុស្សដែលមានប្រតិកម្មអាក្រក់វ៉ាក់សាំង។
នេះជាលើកដំបូងហើយដែលរដ្ឋបាលចំណីអាហារ និងឱសថ(FDA)អាមេរិកបានអនុញ្ញាត ប្រើប្រាស់បន្ទាន់សម្រាប់ការព្យាបាលការពារសុទ្ធសាធបែបនេះ។
FDA បានព្រមានថា ថ្នាំ Evusheld «មិនមែនជាការចាក់ជំនួសវ៉ាក់សាំងនោះទេ» ប៉ុន្តែអាចចាក់សម្រាប់តែមនុស្សដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ឬអ្នកដែលមិនអាចចាក់វ៉ាក់សាំងបានដោយហេតុផលវេជ្ជសាស្ត្រដូចជាប្រតិកម្មអាឡែស៊ីខ្លាំងជាដើម។
ក្នុងករណីទាំងនោះ ថ្នាំនេះអាចចាក់ដល់មនុស្សចាប់ពីអាយុ១២ឆ្នាំឡើង។
ថ្នាំ Evusheld បានលាយបញ្ចូលគ្នាអង់ទីគ័រសំយោគពីរប្រភេទ (tixagevimab និង cilgavimab) និងត្រូវចាក់នៅលើសាច់ដុំពីរ។ អង់ទីគ័រទាំងនោះនឹងជួយប្រព័ន្ធភាពស៊ាំឲ្យប្រយុទ្ធនឹងវីរុសតាមរយៈប្រូតេអ៉ីន spike ដែលអនុញ្ញាតឲ្យវាចូលទៅក្នុងកោសិកា និងការឆ្លងពួកវា។
រដ្ឋបាលចំណីអាហារ និងឱសថ បាននិយាយថា ការព្យាបាលប្រហែលជាមានប្រសិទ្ធភាពសម្រាប់ការពារមុនពេលប៉ះពាល់រយៈពេល៦ខែ។ ថ្នាំនេះមិនចាក់ដល់មនុស្សដែលធ្លាប់បានឆ្លងកូវីដ-១៩ទេ បើទោះជា AstraZeneca ក៏បានធ្វើតេស្តសម្រាប់ការព្យាបាលមនុស្សប្រភេទនេះដែរ។
ផលរំខានអាចរួមមាន ប្រតិកម្មអាលែហ្សី ហូរឈាមចេញពីកន្លែងចាក់ ឈឺក្បាល និងអស់កម្លាំង។
ការអនុញ្ញារបស់ FDA ត្រូវបានធ្វើឡើងដោយផ្អែកលើការធ្វើតេស្តគ្លីនិកសាស្ត្រលើមនុស្សដែលមិនបានចាក់វ៉ាក់សាំងអាយុចាប់ពី៥៩ឆ្នាំឡើង ឬមនុស្សដែលមានជំងឺរ៉ាំរ៉ៃ ឬមានហានិភ័យខ្ពស់នៃការឆ្លង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១៦ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C