ព័ត៌មានអន្ដរជាតិ
Elon Musk ជាប់ឈ្មោះជាបុគ្គលឆ្នើម ប្រចាំឆ្នាំរបស់ទស្សនាវដ្តី Time
ទស្សនាវដ្ដី Time កាលពីថ្ងៃចន្ទនេះ បានដាក់ឈ្មោះប្រធានក្រុមហ៊ុន Tesla និងជាសហគ្រិនអវកាសលោក Elon Musk ជាបុគ្គលឆ្នើមប្រចាំឆ្នាំ ដោយលើកឡើងអំពីការផ្លាស់ប្តូរក្នុងពិភពបច្ចេកវិទ្យា ដែលមហាសេដ្ឋីរូបនេះបានកែប្រែជីវិតរស់នៅរបស់មនុស្ស កំលុងសម័យកាលឌីជីថល។

ក្នុងឆ្នាំ២០២១នេះ Elon Musk បានវ៉ាដាច់ស្ថាបនិក Amazon លោក Jeff Bezos ក្លាយជាមហាសេដ្ឋីមានបំផុតនៅលើពិភពលោក និងក្លាយបុគ្គលមានឥទ្ធិពលលើផែនដីដោយសារភាគហ៊ុននៃក្រុមហ៊ុនរថយន្តអគ្គិសនី Tesla និងក្រុមហ៊ុនរ៉ុកកែត SpaceX បានកើនឡើងប្រាក់ចំណេញយ៉ាងគំហុក។
បើយោងតាមការចុះផ្សាយពីទស្សនាវដ្ដី Forbes កាលពីខែតុលា ឆ្នាំ២០២១ កន្លងទៅ មហាសេដ្ឋីដែលមានដើមកំណើតនៅអាហ្វ្រិកខាងត្បូងរូបនេះ បានកើនឡើងទ្រព្យសម្បត្តិ ក្នុងអំឡុងពេលជំងឺរាតត្បាតរហូតដល់ជាង ៣០០ ពាន់លានដុល្លារ ត្រឹមពេលដ៏ខ្លី។

ក្នុងខែដដែល ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ Musk បានកើនឡើងលើសពីមួយពាន់ពាន់លានដុល្លារ ហើយក្រុមហ៊ុន SpaceX ឯណោះវិញបានសហការជាមួយទីភ្នាក់ងារអវកាសអាមេរិក NASA ដើម្បីចាប់ផ្តើមបេសកកម្មផ្សេងទៀតរួមទាំងការសាកល្បងការការពារផែនដីពីអាចម៍ផ្កាយផងដែរ។
ទស្សនាវដ្ដី Time បានឱ្យដឹងថា កាលពីឆ្នាំមុន បុគ្គលដែលឥទ្ធិពលបំផុតលើទស្សនាវដ្ដីរបស់ខ្លួន គឺបានទៅប្រធានាធិបតី Joe Biden និងអនុប្រធានប្រធានាធិបតី លោកស្រី Kamala Harris ខណៈឆ្នាំនេះគឺ Elon Musk។
ដោយឡែក លោក Edward Felsenthal និពន្ធនាយករបស់ទស្សនាវដ្ដី Time បានសរសេរថា “ការកើនឡើងប្រជាប្រិយភាពរបស់លោក Elon Musk ដោយសារនិន្នាការនៃការប្រើប្រាស់បច្ចេកវិទ្យា កាន់តែមានភាពទូលំទូលាយ ហើយមូលហេតុនេះ គឺជាផ្នែកមួយនាំឱ្យមហាសេដ្ឋីវ័យ ៥០ឆ្នាំរូបនេះ មានឥទ្ធិពលខ្លាំងឡើងៗ។”

និពន្ធនាយករបស់ទស្សនាវដ្ដី Time បន្ថែមថា ក្នុងចំណោមនិន្នាការបច្ចេកវិទ្យាដែលនាំឱ្យ Elon Musk មានឈ្មោះកាន់តែសុះសាយពាសពេញពិភពលោក ក៏ដោយសារតែការរស់នៅបែបប្រពៃណីមានការអភិវឌ្ឍ ចំណែកឯអាជីវកម្មទៀតសោត ក៏ត្រូវការប្រព័ន្ធឌីជីថលខ្លាំងបំផុត ដូច្នេះបច្ចេកវិទ្យាកាន់តែមានតម្រូវការខ្ពស់។
មិនត្រឹមតែប៉ុណ្ណោះ Musk បានទាក់ទាញចំនួនអ្នកតាមដានលើបណ្ដាញសង្គម Twitter ជាង ៦៦លាននាក់ នៅអាមេរិក ដែលវាជាចំនួនដ៏លើសលុប សម្រាប់សហគ្រិន ព្រោះកម្រមានសហគ្រិនណា មានមនុស្សតាមដានច្រើនដល់ម្ល៉ឹងឡើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ កំពូលមហាសេដ្ឋី ១០ រូប មានប្រាក់វាល់លាន តែប្រើជីវិតរស់នៅសាមញ្ញខ្លាំង ស្ទើរមិនជឿ
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


