Connect with us

ព័ត៌មានអន្ដរជាតិ

មកដឹងទំហំទឹកប្រាក់សាងសង់ពហុកីឡដ្ឋានជាតិ “មរតកតេជោ” ដែល សម្ដេចតេជោ សម្ពោធព្រឹកនេះ

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅ ព្រឹកថ្ងៃទី១៨ ខែធ្នូ ២០២១ នេះបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវវិមានកីឡាដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោដែលជាជំនួយរបស់ចិន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងក្លាយជាទីតាំងសំខាន់សម្រាប់រៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ាន និងប៉ារ៉ាហ្គេម នៅ ឆ្នាំ ២០២៣ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ ។

ពហុ​កីឡដ្ឋាន​ដ៏​ធំ​នេះ​ចាប់​ផ្ដើម​សាងសង់​ជា​ដំណាក់កាលៗ ​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​ មក​ម្ល៉េះ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនសាជីវកម្មវិស្វកម្មសំណង់រដ្ឋចិន ហើយបានបញ្ចប់ការសាងសង់ ១០០ ភាគរយកាលពីសីហាកន្លងទៅ ។

ចំណែក ទំហំទឹកប្រាក់ចំពោះការសាងសង់ ពហុកីឡដ្ឋានសម្រាប់រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ មួយនេះ ត្រូវបានគេហទំព័រចិន South China Morning Post (SCMP) បង្ហាញឲ្យដឹងថា ចំណាយប្រមាណ ១៦០ លានដុល្លារអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ SCMP

ចុចអាន ៖ មកដឹងតម្លៃសំបុត្រជិះរថភ្លើងរត់លើផ្លូវដែក ចិន-ឡាវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម