ព័ត៌មានអន្ដរជាតិ
WHO ប្រកាស«២០២២នឹងជាឆ្នាំយើងត្រូវបញ្ចប់កូវីដ-១៩»
មេដឹកនាំអង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ឆ្នាំ២០២២ខាងមុខនឹងក្លាយជាឆ្នាំដែលត្រូវបញ្ចប់ជំងឺកូវីដ-១៩។
មន្ត្រី WHO បាននិយាយថា ទម្រង់នៃការចាក់វ៉ាក់សាំងការពារភាពស៊ាំផ្សេងទៀតប្រហែលជាអាចការពារពីការឆ្លង និងជំងឺបាន។ ខណៈពេលមុខងារការពាររបស់អង់ទីគ័រមួយចំនួនត្រូវបានធ្វើឱ្យខូចនោះ ប៉ុន្តែក៏មានក្តីសង្ឃឹមថា កោសិកា T-cell ដែលជាសសរស្តម្ភទីពីរនៃការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំអាចការពារជំងឺធ្ងន់ធ្ងរដោយវាយប្រហារកោសិកាមនុស្សដែលមានមេរោគ។
អ្នកជំនាញ WHO លោក Abdi Mahamud បានបន្ថែមថា ៖«ទោះបីជាយើងកំពុងឃើញការថយចុះអង់ទីគ័រអព្យាក្រឹត ក៏ការវិភាគបឋមភាគច្រើនបំផុតបង្ហាញថា កោសិកា T-cell នៅរក្សាប្រព័ន្ធភាពស៊ាំដដែល នោះជាអ្វីដែលយើងត្រូវការ»។

ទោះបីជាយ៉ាងណា លើកឡើងពីរបៀបតិចតួចសម្រាប់ដោះស្រាយវីរុសបំប្លែងខ្លួនថ្មី Omicron ដែលត្រូវបានរកឃើញកាលពីខែមុន លោកស្រី Swaminathan ប្រធានផ្នែកវិទ្យាសាស្ត្រ WHO មានប្រសាសន៍ថា ៖«ពិតណាស់ មានបញ្ហាប្រឈមមួយ គឺ Monoclonals ជាច្រើននឹងមិនដំណើរការជាមួយវីរុស Omicron ទេ» ប៉ុន្តែលោកស្រីមិនបានបង្ហាញលំអិតឡើយ។
យ៉ាងណា ក្រុមអ្នកជំនាញ WHO ក៏មានសេចក្តីសង្ឃឹមខ្លះសម្រាប់ពិភពលោកដែលកំពុងប្រឈមនឹងរលកថ្មីនាឆ្នាំ២០២២ដែលអាចជាឆ្នាំបញ្ចប់កូវីដ-១៩។
វាឈានឆ្ពោះទៅរកការចាក់ដូសទី២ និងដូសទី៣ ហើយមានការអភិវឌ្ឍបន្ថែមទៀតពីរបៀបនៃការព្យាបាលដោយថ្នាំសម្លាប់មេរោគ និងការច្នៃប្រឌិតផ្សេងៗទៀត។
លោក Mike Ryan អ្នកជំនាញអាសន្នកំពូលរបស់ WHO បាននិយាយថា ៖«យើងសង្ឃឹមធ្វើឲ្យជំងឺនេះកាន់តែស្រាលដែលអាចស្រួលការពារ និងងាយស្រួលព្យាបាល។ ប្រសិនបើយើងអាចរក្សាការឆ្លងវីរុសនេះមានកម្រិតកាន់តែទាប អីចឹង យើងអាចបញ្ចប់ជំងឺនេះបាន»។
ចំណែកលោក Tedros អគ្គលេខាធិការ WHO បាននិយាយថា ប្រទេសចិនជាកន្លែងរកឃើញវីរុស-១៩ដំបូងកាលពីចុងឆ្នាំ២០១៩ត្រូវតែជិតចេញទិន្នន័យ និងព័ត៌មានពាក់ព័ន្ធនឹងប្រភពដើមដើម្បីជួយឆ្លើយតបនៅពេលខាងមុខ។
លោកថា ៖«យើងត្រូវបន្តរហូតដល់យើងដឹងពីប្រភពដើម។ យើងត្រូវជំរុញកាន់តែខ្លាំង ពីព្រោះយើងត្រូវរៀនពីអ្វីដែលបានកើតឡើងពីដំបូងដើម្បីធ្វើឲ្យប្រសើរឡើងនាពេលអនាគត»។
«ឆ្នាំ២០២២ត្រូវតែជាឆ្នាំដែលយើងបញ្ចប់កូវីដ-១៩។ ប្រសិនបើយើងបញ្ឈប់កូវីដនាឆ្នាំថ្មីខាងមុខនេះ យើងត្រូវតែបញ្ចប់ដោយស្មើភាពគ្នា»។ លោក Tedros បានបញ្ជាក់។
រហូតដល់ពេលនេះ កូវីដ-១៩បានសម្លាប់មនុស្សជាង៥.៣លាននាក់ហើយទូទាំងពិភពលោក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


