ព័ត៌មានអន្ដរជាតិ
អ៉ីស្រាអែលចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៤ដល់មនុស្សវ័យ៦០ឡើង
ប្រទេសអ៉ីស្រាអែលកាលពីថ្ងៃអង្គារ៍បានប្រកាសថា ខ្លួននឹងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដូសទី៤ដល់មនុស្សដែលមានអាយុចាប់ពី៦០ឆ្នាំឡើងចំពេលមានការរីករាលដាលវីរុសបំប្លែងខ្លួនថ្មី Omicron ដែលអាចជាប្រទេសទី១ក្នុងពិភពលោកចាក់ដូសទី៤។
ក្រុមអ្នកជំនាញក្រសួងសុខាភិបាលបានណែនាំឲ្យចាក់ដូសទី៤ ដែលការសម្រេចចិត្តនេះទទួលការស្វាគមន៍ពីលោកនាយករដ្ឋមន្ត្រី Naftali Bennett ថា ៖«ជាដំណឹងល្អនឹងជួយពួកយើងទប់ស្កាត់រលកវីរុស Omicron ដែលកំពុងរាតត្បាតទូទាំងពិភពលោក»។

ទោះបីជាការសម្រេចចិត្តកំពុងរង់ចាំការអនុម័តជាផ្លូវការពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ក៏ដោយ ក៏លោក Bennett បានជំរុញឲ្យពលរដ្ឋអ៉ីស្រាអែលទៅចាក់វ៉ាក់សាំងឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ៖«សាររបស់ខ្ញុំគឺថា កុំខាតពេល សូមទៅចាក់វ៉ាក់សាំងឲ្យបានលឿន»។
ការសម្រេចចិត្តធ្វើឡើង បន្ទាប់ពីប្រទេសអ៉ីស្រាអែលមានអ្នកស្លាប់លើកដំបូងដោយវីរុសបំប្លែងខ្លួនថ្មី Omicron។ មន្ទីរពេទ្យមួយរបស់ប្រទេសនេះបានបញ្ជាក់ពីករណីស្លាប់ដោយវីរុសនេះកាលពីថ្ងៃអង្គារ៍ ប៉ុន្តែនិយាយថា ជនរងគ្រោះមានអាការជំងឺធ្ងន់ធ្ងរស្រាប់មុនឆ្លងOmicron។
កាលពីថ្ងៃអង្គារ៍ដដែល ក្រសួងសុខាភិបាលនិយាយថា យ៉ាងហោចណាស់មានករណីឆ្លង Omicron ៣៤០នាក់នៅប្រទេសអ៉ីស្រាអែល។
អ៉ីស្រាអែលនៅសប្តាហ៍នេះបានពង្រីកបំរាមធ្វើដំណើរពីប្រទេសផ្សេងៗដូចជាសហរដ្ឋអាមេរិក អាល្លឺម៉ង់ អ៉ីតាលី តួកគី និងកាណាដាដើម្បីទប់ស្កាត់ការរីករាលដាល៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២៣ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


