ព័ត៌មានអន្ដរជាតិ
មិនខុស វៀតណាម រថយន្តដឹកទំនិញ ឡាវ រាប់ពាន់គ្រឿងក៏ជាប់គាំង នៅព្រំដែន ចិន
រថយន្តដឹកទំនិញរាប់ពាន់គ្រឿងមកពីប្រទេសឡាវនៅតែជាប់គាំងក្នុងការកកស្ទះចរាចរណ៍ចម្ងាយ ២០ គីឡូម៉ែត្រនៃខេត្ត Luang Namtha ខណៈដែលកំពុងរង់ចាំការចូលទៅកាន់ប្រទេសចិន ។

ទន្ទឹមនោះវាកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរថយន្តដឹកផលិតផលកសិកម្មរបស់វៀតណាមជិត ៥,០០០ គ្រឿងដែលត្រូវនាំចេញទៅប្រទេសចិនបានជាប់គាំងនៅច្រកព្រំដែនចំនួន ៣ នៅភាគខាងជើងប្រទេសវៀតណាមរយៈពេល ២០ ថ្ងៃ ។
យោងតាមសេចក្តីជូនដំណឹងដែលចេញដោយប្រធានការិយាល័យរដ្ឋបាលខេត្ត Luang Namtha លោក Khamphet Chanthavong បានឲ្យដឹងថា ការដឹកជញ្ជូនទំនិញត្រូវបានផ្អាកដើម្បីសម្រួលការកកស្ទះ ដោយសាររថយន្តដឹកទំនិញមិនអាចឆ្លងចូលប្រទេសចិនបាន ។

បន្ថែមពីនេះ ការផ្អាកនេះក៏ដោយសារតែចំនួនករណីឆ្លងកូវីដខ្ពស់ក្នុងប្រទេសឡាវផងដែរ ដែលបណ្ដាលឲ្យប្រទេសចិនអនុវត្តការរឹតបន្តឹងការចូលសម្រាប់បុគ្គល និងរថយន្តដឹកទំនិញ ។
ស្របពេលជាមួយគ្នានេះអាជ្ញាធរបាននិយាយថា រថយន្តដឹកទំនិញជាង ៣០០ គ្រឿងបានធ្វើដំណើរទៅកាន់ច្រកព្រំដែន Boten ជារៀងរាល់ថ្ងៃ ។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរចិនបានអនុញ្ញាតឲ្យរថយន្តត្រឹមតែ ១៥០ គ្រឿងប៉ុណ្ណោះឆ្លងកាត់ចូលប្រទេសចិនក្នុងមួយថ្ងៃ ដែលបណ្តាលឲ្យមានការពន្យារពេលយ៉ាងច្រើន ។

ចំណែកប្រធាននាយកដ្ឋានប៉ូលិសចរាចរណ៍ខេត្ត Luang Namtha លោកវរសេនីយ៍ទោ Ladsavang Pachitham បាននិយាយថា រថយន្តដឹកទំនិញរាប់ពាន់គ្រឿងបានជាប់គាំងនៅលើចិញ្ចើមផ្លូវរវាងតំបន់ Na Toey និងច្រកទ្វារគយអន្តរជាតិ Boten ក្នុងស្ថានភាពកកស្ទះចរាចរណ៍ចម្ងាយ ២០ គីឡូម៉ែត្រ ដោយរង់ចាំការចូលទៅកាន់ប្រទេសចិន ។
លោកបាននិយាយថា “ចាប់តាំងពីថ្ងៃទី ១៣ ខែធ្នូមក ចំនួនរថយន្តដឹកទំនិញដែលចូលមកដល់ព្រំដែននៅតែបន្តកើនឡើង ។ ឥឡូវនេះ មានរថយន្តរាប់ពាន់គ្រឿងបានជាប់គាំងនៅតាមផ្លូវ” ។

លោកបានបន្ថែមថា “ដោយសារតែផ្លូវតូចចង្អៀត ក៏ដូចជាមានការសាងសង់នៅតាមដងផ្លូវ ចំនួនយានយន្តដែលចូលប្រទេសចិនមានកម្រិតក្នុងមួយថ្ងៃៗ ទើបបណ្តាលឲ្យមានការកកស្ទះចរាចរណ៍ជាច្រើនគីឡូម៉ែត្រ” ។
យោងតាមអាជ្ញាធរបានឲ្យដឹងថា ការដឹកជញ្ជូនតាមរថយន្តដឹកទំនិញទូទៅទាំងអស់នៅក្នុងប្រទេសត្រូវបានផ្អាកចាប់តាំងពីថ្ងៃសុក្រ ខណៈរថយន្តដឹកទំនិញកសិផលត្រូវបានហាមឃាត់មិនឲ្យដំណើរការរហូតដល់ថ្ងៃទី ២៦ ខែធ្នូ ដើម្បីដោះស្រាយការដឹកលើសទម្ងន់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Laotian Times
ចុចអាន ៖ មិនដល់ ១០ នាទីផង ឡាវ ជួបគ្រោះរញ្ជួយដីខ្លាំងក្លា ២ ដង
ចុចអាន ៖ រថយន្តដឹកផ្លែឈើ វៀតណាម រាប់ពាន់គ្រឿងជាប់នៅព្រំដែន ចិន កំពុងភ័យស្អុយរលួយ (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


