ព័ត៌មានអន្ដរជាតិ
កូវីដបង្ខំឲ្យលុបចោលជើងហោះហើរប្រមាណ៨ពាន់ទូទាំងពិភពលោក
ជើងហោះហើរប្រមាណ៣០០០ត្រូវបានលុបចោលនៅសហរដ្ឋអាមេរិកបណ្តាលមកពីវីរុសបំប្លែងខ្លួនថ្មី Omicron កំពុងរាតត្បាតខ្លាំង។ នេះបើយោងតាមវេបសាយតាមដានអាកាសចរណ៍ FlightAware។
ចំណែកនៅប្រទេសអង់គ្លេសជើងហោះហើរចំនួន១៤២៦៩ត្រូវបានពន្យារពេលនៅថ្ងៃ Boxing Day ដែលជាសប្តាហ៍នៃការប្រកួតលីគបាល់ទាត់អង់គ្លេសសម្រុកខ្លាំងនាចុងឆ្នាំ ហើយជើងហោះចំនួន ៣០៩៩ត្រូវបានលុបចោល ក្នុងនោះជើងហោះហើរ១៣៦៩ស្ថិតនៅសហរដ្ឋអាមេរិក។

គិតត្រឹមថ្ងៃចន្ទម្សិលមិញ វេលាម៉ោង២:៣០នាទីព្រឹក ម៉ោងក្នុងស្រុក ជើងហោះហើរចំនួន១១៧៦ត្រូវបានលុបចោលទូទាំងពិភពលោក ហើយក្នុងនោះមាន២៦៨ចេញពីសហរដ្ឋអាមេរិក។
ថ្ងៃឈប់សម្រាកនៃពិធីបុណ្យណូអែលគឺជាពេលវេលាធ្វើដំណើរខ្ពស់បំផុត ប៉ុន្តែសម្រាប់ឆ្នាំនេះត្រូវបានបំផ្លាញដោយសារការរាលដាលឆ្លងយ៉ាងឆាប់រហ័សទូទាំងពិភពលោកនៃវីរុសបំប្លែងខ្លួនថ្មី Omicron។
អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Delta បាននិយាយកាលពីថ្ងៃអាទិត្យថា ៖«អាកាសធាតុត្រជាក់ខ្លាំងនៅផ្នែកខ្លះនៃសហរដ្ឋអាមេរិក និងវីរុស Omicron នៅតែបន្តប៉ះពាល់ដល់កម្មវិធីហោះហើរចុងសប្តាហ៍របស់ក្រុមហ៊ុន Delta។
ពួកគេបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍បានកំពុងធ្វើការដើម្បីផ្លាស់ប្តូរផ្លូវ និងជំនួសយន្តហោះក៏ដូចជាក្រុមការងារបើកបរដើម្បីទទួលអតិថិជនទៅតាមកន្លែងដែលពួកគេត្រូវការឲ្យបានលឿនតាមដែលអាចទៅរួច៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ msn
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


