ព័ត៌មានអន្ដរជាតិ
ដល់ថ្នាក់អាជ្ញាធរថៃហៅគូស្នេហ៍មួយថាជាកំពូលអ្នកចម្លងវីរុស Omicron
អាជ្ញាធរសុខាភិបាលប្រទេសថៃបានហៅការឆ្លងកូវីដ-១៩ពីគូស្នេហ៍មួយគូនៅខេត្ត Kalasin ភាគខាងជើងប្រទេសថាជា«កំពូលរាលដាលឆ្លង» បន្ទាប់ពីមនុស្សរាប់រយនាក់ក្នុងខេត្តជាច្រើនរកឃើញឆ្លងវីរុសបំប្លែងខ្លួនថ្មី Omicron។

លោក Opas Karnkawinpong អគ្គនាយកនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងបាននិយាយថា ចាប់តាំពីគូស្នេហ៍ថៃមួយគូបានវិលត្រឡប់មកពីប្រទេសបែលហ្ស៊ិកកាលពីថ្ងៃទី១០ ខែធ្នូមក ករណីឆ្លងវីរុសបំប្លែងខ្លួនថ្មី Omicron បានរកឃើញប្រមាណ១២ខេត្ត។
គ្រាន់តែខេត្ត Kalasin មានអ្នកឆ្លងវីរុសនេះ២៤៨នាក់ ខេត្ត Khon Kaen រកឃើញ១៣នាក់ ខេត្ត Roi Et រកឃើញ១០៣នាក់ និងខេត្ត Lamphun រកឃើញ៤នាក់។
លោកវេជ្ជបណ្ឌិត Opas និយាយថា ៖«នេះគឺកំពូលឆ្លងរាលដាល ដោយសារតែគូស្នេហ៍មួយគូបានធ្វើឲ្យឆ្លងទៅអ្នកដទៃរាប់រយនាក់»។ លោកបញ្ជាក់ថា គូស្នេហ៍នោះបានដើរលេងនៅកន្លែងកម្សាន្តជាច្រើនក្នុងខេត្ត Kalasin។
លោកបានបញ្ជាក់ថា ថៃឥឡូវនេះមានអ្នកឆ្លងវីរុសបំប្លែងខ្លួន Omicron ចំនួន៧៤០នាក់ អ្នកដំណើរមកពីក្រៅប្រទេស៤៨៩នាក់ និងឆ្លងក្នុងសហគមន៍២៥១នាក់។ ការឆ្លងដោយវីរុសបំប្លែងខ្លួនថ្មីត្រូវបានរកឃើញដល់៣៣ខេត្តហើយទូទាំងប្រទេស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៦ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


