ព័ត៌មានអន្ដរជាតិ
វៀតណាម ជំរុញឲ្យចិន បើកព្រំដែនជាបន្ទាន់ (មានវីដេអូ)
ក្រសួងពាណិជ្ជកម្មវៀតណាមបានស្នើឲ្យអាជ្ញាធរខេត្ត ក្វាងស៊ី របស់ចិន ចាត់វិធានការជាបន្ទាន់ ដើម្បីបន្ធូរបន្ថយការកកស្ទះនៅច្រកព្រំដែន បន្ទាប់ពីប្រទេសចិន បានបង្កើនការគ្រប់គ្រងព្រំដែនរបស់ខ្លួនជាមួយប្រទេសជិតខាង ដើម្បីអនុវត្តតាមគោលការណ៍សូន្យកូវីដ។

រូបភាព និងវីដេអូពីទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាម (VNA) បានបង្ហាញថា ឡានដឹកទំនិញរាប់ពាន់គ្រឿង ត្រូវជាប់នៅព្រំដែន បន្ទាប់ពីមានរបាយការណ៍ថា ករណីកូវីដនាំចូល ត្រូវបានរកឃើញនៅក្នុងខេត្ត ក្វាងស៊ី។
ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្ម, VNA បានរាយការណ៍ថា “វិធានការការពារប្រឆាំងនឹងមេរោគដែលខេត្ត ក្វាងស៊ី កំពុងអនុវត្តក្រោមគោលនយោបាយសូន្យកូវីដ រួមទាំងការបិទច្រកទ្វារព្រំដែន ឬបញ្ឈប់ការនាំចូលផ្លែឈើផងដែរនោះ គឺហួសពីតម្រូវការ”។

ការរំខាននេះ បានបណ្តាលឲ្យមានផលប៉ះពាល់អវិជ្ជមានលើពាណិជ្ជកម្មទ្វេភាគី និងការខាតបង់យ៉ាងខ្លាំងដល់អាជីវកម្ម និងប្រជាជនទាំងសងខាង។
ជាការឆ្លើយតប មន្ត្រីពាណិជ្ជកម្មខេត្តក្វាងស៊ី បាននិយាយថា ពួកគេនឹងបង្កើនរយៈពេលនៃការអនុញ្ញាតឲ្យដឹកទំនិញចូលប្រទេស និងបញ្ជូនសំណើផ្សេងទៀតទៅកាន់អាជ្ញាធរជាន់ខ្ពស់។

គួរបញ្ជាក់ថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម និងជាទីផ្សារធំបំផុតសម្រាប់ផ្លែឈើ និងបន្លែរបស់ខ្លួន។
ទិន្នន័យផ្លូវការបានបង្ហាញថា ចំណូលពាណិជ្ជកម្មនៃផលិតផលកសិកម្មរវាងប្រទេសទាំងពីរក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២១ បានកើនឡើង ១៩,៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដល់១១.៣ពាន់លានដុល្លារអាមេរិក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ទីបំផុត ចិន បិទព្រំដែនលែងឲ្យកុងតឺន័រ វៀតណាម ចូលប្រទេសខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


