ព័ត៌មានអន្ដរជាតិ
អូមីក្រុង ឆក់យកជីវិតមនុស្សលើកដំបូង នៅ ឥណ្ឌា
បុរសអាយុ៧៤ឆ្នាំម្នាក់នៅរដ្ឋភាគខាងលិច Rajasthan គឺជាអ្នកស្លាប់ដំបូងគេបង្អស់ដោយសារវីរុសកូវីដ១៩បំប្លែងខ្លួន អូមីក្រុង របស់ប្រទេសឥណ្ឌា។
ក្រុមមន្ត្រីបាននិយាយថា បុរសម្នាក់នោះបានចាក់វ៉ាក់សាំងគ្រប់ដូស ប៉ុន្តែគាត់មានជំងឺទឹកនោមផ្អែម និងជំងឺផ្សេងៗទៀត។

កាសែត Indian Express បានរាយការណ៍ថា អ្នកជំងឺត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងទីក្រុង Udaipur នៃរដ្ឋ Rajasthan កាលពីថ្ងៃទី១៥ខែធ្នូ ហើយបានស្លាប់នៅ១៥ថ្ងៃក្រោយមក។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសឥណ្ឌា មានការឆ្លង អូមីក្រុង ចំនួន ២,៦៣០ករណី។

ឥណ្ឌាបានរាយការណ៍អំពីការឆ្លងជំងឺកូវីដ១៩ជាង ៩០,០០០ករណីនៅថ្ងៃព្រហស្បតិ៍នេះ ដែលជាការកើនឡើងជិត៦ដង បើធៀបនឹងសប្តាហ៍មុន ខណៈក្រុមអ្នកជំនាញនិយាយថា ការហក់ឡើងដ៏ខ្ពស់នេះ គឺជំរុញដោយវីរុសបំប្លែងខ្លួន អូមីក្រុង។
ស្របពេលជាមួយគ្នានោះ ប្រទេសឥណ្ឌាបានកត់ត្រាការស្លាប់ចំនួន ៣២៥ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ប៉ុន្តែមានតែមនុស្សម្នាក់ប៉ុណ្ណោះដែលជាប់ទាក់ទងនឹង អូមីក្រុង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ Omicron កំពុងរាលដាលនៅ ឥណ្ឌា
-
កីឡា១៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


