ព័ត៌មានអន្ដរជាតិ
ទៀតហើយ! ជប៉ុន ជួបគ្រោះរញ្ជួយដីខ្លាំងក្លាកម្រិត ៦.៦ រ៉ិចទ័រ
គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយក្នុងកម្រិត ៦.៦រ៉ិចទ័រ បានវាយប្រហារភាគខាងលិចប្រទេសជប៉ុន កាលពីព្រឹកមិញនេះ។ ដោយក្នុងនោះ តំបន់ដែលរងគ្រោះខ្លាំងមានទីក្រុង Oita, Miyazaki, Kumamoto និងខេត្ត Kochi ប៉ុន្តែមិនមានរលកយក្សស៊ូណាមិនោះទេ។

ការរញ្ជួយដីនេះ បានវាយប្រហារនៅម៉ោងប្រហែល ០១:០៨ រំលងអាធាត្រ ឈានចូលថ្ងៃសៅរ៍។ ទីភ្នាក់ងារឧតុនិយមជប៉ុននិយាយថា ការផ្ដោតសំខាន់ គឺនៅក្នុងសមុទ្រ Hyuganada នៃឆ្នេរសមុទ្រ Kyushu ក្នុងជម្រៅ ៤៥ គីឡូម៉ែត្រ។

យ៉ាងណាមិញ គ្រោះរញ្ជួយដីនេះ មានអាំងតង់ស៊ីតេនៃប្រាំបូកលើមាត្រដ្ឋានរញ្ជួយដីរបស់ប្រទេសជប៉ុន ពី ០ ដល់ ៧ នៅក្នុងទីក្រុង Oita, Saiki និង Taketa ក្នុងខេត្ត Oita ទីក្រុង Nobeoka និងទីប្រជុំជន Takachiho ក្នុងខេត្ត Miyazaki ។

គ្រោះរញ្ជួយដីនេះ ក៏បានធ្វើឲ្យវាមានអាំងតង់ស៊ីតេនៃ ៥ ដកនៅក្នុងទីក្រុង Sukumo ក្នុងខេត្ត Kochi ទីក្រុង Aso ភូមិ Ubuyama និងទីប្រជុំជន Takamori ក្នុងខេត្ត Kumamoto; ទីក្រុង Usuki និង Yufu ក្នុងខេត្ត Oita; និងទីប្រជុំជន Tsuno និង Misato និងភូមិ Shiiba ក្នុងខេត្ត Miyazaki ។
ចំណែករំញ័រខ្សោយ ត្រូវបានគេដឹងថា នៅក្នុងតំបន់ធំទូលាយផ្សេងៗ រួមទាំងតំបន់ Tokai និង Hokuriku និងខ្សែសង្វាក់កោះ Izu ជាដើម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជប៉ុន កំពុងរងការវាយប្រហារពីរលកយក្សស៊ូណាមិសាជាថ្មី
ចុចអាន៖មនុស្សស្រីស្រាតដាក់អាហារ Sushi លើរាងកាយ តាមពិតជាប្រពៃណីទំនៀមទម្លាប់របស់ ជប៉ុន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


