ព័ត៌មានអន្ដរជាតិ
ប្រធាន WHO កាន់តំណែងមួយអាណត្តិទៀត ព្រោះឈរឈ្មោះម្នាក់ឯង អត់បេក្ខជនប្រជែង
ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus កាលពីថ្ងៃអង្គារទី២៥ខែមករា បានដាក់ចេញនូវផែនការបន្ថែម ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ខណៈដែលលោកត្រៀមកាន់តំណែងសម្រាប់អាណត្តិថ្មីរយៈពេលប្រាំឆ្នាំទៀត។

លោក Tedros កំពុងឈរឈ្មោះដោយគ្មានបេក្ខជនប្រកួតប្រជែង ដោយនេះ គ្មានអ្វីត្រូវសង្ស័យឡើយថា លោកនឹងឈ្នះការបោះឆ្នោតនៅខែឧសភា ខណៈអាណត្តិបច្ចុប្បន្នរបស់បុរសសញ្ជាតិ អេត្យូពី រូបនេះ ត្រូវបានញាំញីដោយបញ្ហាជំងឺរាតត្បាត កូវីដ១៩។
គួរបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោក Tedros, WHO បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីអតីតប្រធានាធិបតីអាមេរិកលោក Donald Trump ជុំវិញការដោះស្រាយវិបត្តិជំងឺរាតត្បាតនៅដំណាក់កាលដំបូង ហើយបានប្រឈមមុខនឹងសម្ពាធលើវិធីសាស្រ្តរបស់ខ្លួន ចំពោះប្រទេសចិន ដែលជាកន្លែងផ្ទុះមេរោគជាលើកដំបូងកាលពីពីរឆ្នាំមុន។

ឆ្នាំមុន ក្រុមអ្នកស៊ើបអង្កេតឯករាជ្យបានបង្ហាញពីករណីជាច្រើន នៃការបំពានផ្លូវភេទ និងការកេងប្រវ័ញ្ចផ្លូវភេទនៅក្នុងប្រទេសកុងហ្គោ អំឡុងការឆ្លើយតបដែលដឹកនាំដោយ WHO ចំពោះការផ្ទុះឡើងជំងឺអេបូឡានៅទីនោះក្នុងឆ្នាំ ២០១៩។
លើសពីនេះ ប្រទេសជាច្រើនបានព្រងើយកន្តើយ ឬច្រានចោលការណែនាំរបស់ WHO អំពីមធ្យោបាយដើម្បីដោះស្រាយកូវីដ ដូចជាការអំពាវនាវកុំឲ្យបិទការធ្វើដំណើរទាំងស្រុង ឬការអំពាវនាវឲ្យចែករំលែកវ៉ាក់សាំង និងចំណេះដឹងផ្នែកបច្ចេកវិទ្យាផលិតជាមួយប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចជាដើម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Stuff
ចុចអាន៖ WHO លើកចំណុចសំខាន់២ ដែលអាចបញ្ចប់ការរីករាលដាល នៃជំងឺរាតត្បាត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


