ព័ត៌មានអន្ដរជាតិ
មកមើលកម្លាំងទ័ពប្រទេសទាំង២ តើរុស្ស៊ី ខ្លាំងជាងអ៊ុយក្រែន ប៉ុនណា?
ប្រទេសរុស្សី មានកម្លាំងយោធាច្រើនជាងអ៊ុយក្រែនដោយគ្របដណ្តប់ទាំងលើដីគោក អាកាស និងសមុទ្រ។
រុស្ស៊ីមានយោធាសកម្មចំនួន ៩០០ ០០០នាក់នៅក្នុងកងកម្លាំងរបស់ខ្លួន បើធៀបនឹងចំនួន ១៩៦ ៦០០នាក់របស់អ៊ុយក្រែន។

អ្វីដែលខុសគ្នាខ្លាំងបំផុតនោះគឺដែនសមុទ្រ ដោយរុស្ស៊ីមានទាហានជើងទឹក លើសអ៊ុយក្រែនដល់ទៅ ១០ដងឯណោះ។
កងទ័ពជើងទឹករុស្ស៊ីប្រតិបត្តិការនាវាចម្បាំងចំនួន៧៤គ្រឿង និងនាវាមុជទឹកចំនួន៥១គ្រឿង បើធៀបនឹងនាវាចម្បាំងត្រឹមតែពីរគ្រឿងប៉ុណ្ណោះរបស់អ៊ុយក្រែន។
ទោះបីជាយ៉ាងណាក៏ដោយ សមត្ថភាពនៅលើដីគោក ហាក់ដូចជាមានគម្លាតមិនសូវឆ្ងាយពីគ្នាប៉ុន្មានទេ។ រុស្ស៊ីមានទាហាន ១៨០ ០០០នាក់ បើធៀបនឹងអ៊ុយក្រែនមាន ១២៥ ៦០០នាក់។

អ៊ុយក្រែនក៏មានទាហានបម្រុងចំនួន៩០០ ០០០នាក់ផងដែរ ដែលទាហានទាំងនោះបានទទួលការហ្វឹកហ្វឺនក្នុងរយៈពេល៥ឆ្នាំចុងក្រោយ បើធៀបនឹងចំនួន ២លាននាក់របស់រុស្ស៊ី។
លើសពីនេះ រុស្ស៊ីមានកាំភ្លើងធំច្រើនជាងអ៊ុយក្រែន៣ដង រថក្រោះច្រើនជាង៦ដង និងរថពាសដែកច្រើនជាងជិត៧ដង។

នៅលើអាកាស រុស្ស៊ីមានយន្តហោះវាយប្រហារនិងឧទ្ធម្ភាគចក្រ ច្រើនជាង អ៊ុយក្រែន ១០ដង។ អ៊ុយក្រែន មានមីស៊ីលបាញ់ពីដីទៅអាកាសជាង ៤០០ គ្រាប់ ដែលអាចបាញ់ទម្លាក់យន្តហោះបាន ថ្វីបើចំនួននេះស្មើនឹង មួយភាគដប់នៃចំនួនដែលរុស្សីមានក៏ដោយ។
រុស្សីក៏ខ្លាំងផងដែរជាមួយនឹងសព្វាវុធរយៈចម្ងាយឆ្ងាយ ពោលគឺមានមីស៊ីលផ្លោងបាញ់ចេញពីលើដីជាង៥០០គ្រាប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ ប្រជាជនអ៊ុយក្រែន សម្រុកចាកចេញពីទីក្រុង គៀវ និងដកលុយពីទូ ATM (មានវីដេអូ)
-
កីឡា៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
នយោបាយ១០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
នយោបាយ១០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


