Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខ​​អ៊ុយក្រែន​​ប្រាប់​​រុស្ស៊ី​​ឲ្យ​​បញ្ឈប់​​ទម្លាក់​​គ្រាប់​បែក​​សិន​មុន​​ពេល​​ការ​​ចរចា​​​​គ្នា​មាន​ន័យ

បានផុស

នៅ

ប្រធានធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskiy កាល​ពី​ថ្ងៃ​អង្គារ៍​បាន​និយាយ​ថា រុស្ស៊ី​ត្រូវ​តែ​បញ្ឈប់​ការ​ទម្លាក់​គ្រាប់​បែក​លើ​ទី​ក្រុង​​នានា​​របស់​អ៊ុយក្រែន មុន​ពេល​កិច្ច​ពិភាក្សា​​ដ៏​មាន​ន័យ​​ស្តី​ពី​បទ​ឈប់​បាញ់​គ្នា​​​ចាប់​ផ្តើម បន្ទាប់​ពី​ការ​ចរចា​​លើក​ទី​១ក្នុង​សប្តាហ៍​នេះមាន​លទ្ធផល​ស្តួច​ស្តើង។

លោក Volodymyr Zelenskiy
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

និយាយ​ក្នុង​បទ​សម្ភាស​មួយក្នុង​បរិវេណ​រដ្ឋាភិបាល​ដែល​មាន​ការ​យាម​យ៉ាង​តឹង​រឹង លោក Zelenskiy បាន​ជំរុញ​ឲ្យ​សមាជិក​អង្គការ​ណាតូ​ដាក់​តំបន់​​គ្មាន​​ការ​ហោះ​ហើរ​ដើម្បី​បញ្ឈប់​កម្លាំង​ទ័ព​អាកាស​រុស្ស៊ី។ លោក​ថា ប្រការ​នេះ​អាច​ជា​វិធាន​ការ​ការពារ​មួយ និងមិន​មាន​ន័យ​ថា ទាញ​សម្ព័ន្ធ​មិត្ត​ចូល​ក្នុង​សង្គ្រាម​ជា​មួយ​រុស្ស៊ី​នោះ​ទេ។

លោក Zelenskiy ​ដែល​បដិសេធ​ចាក​ចេញ​ពី​រដ្ឋធានី​អ៊ុយក្រែន​នៅ​ពេល​កម្លាំង​រុស្ស៊ី​កាន់​តែ​រុល​ចូល​ជិត​ ក៏​មាន​ប្រសាសន៍​ថា អ៊ុយក្រែន​ទាម​ទារ​ឲ្យ​​មាន​ការ​ធានា​សន្តិសុខស្រប​ច្បាប់ ប្រសិន​បើ​ណាតូ​​មិន​ទទួល​ចូល​ជា​សមាជិក​។

ដោយ​កំណត់​លក្ខន្តិកៈ​របស់​លោក​សម្រាប់​កិច្ច​ពិភាក្សា​បន្ថែម​ទៀត​ជា​មួយ​រុស្ស៊ី លោក Zelenskiy បាន​ប្រាប់​ទី​ភ្នាក់​ងារសារព័ត៌មាន​ Reuters និង​ CNN ក្នុង​បទ​សម្ភាស​រួម​គ្នា​មួយ​ថា ៖«វា​ចាំ​បាច់គឺ​ហោច​ណាស់​ត្រូវ​បញ្ឈប់​ទម្លាក់​គ្រាប់​បែក​លើក​ប្រជា​ជន គ្រាន់​តែ​បញ្ឈប់​ទម្លាក់គ្រាប់​បែក រួច​អង្គុយ​លើ​តុ​ចរចា​គ្នា»។

រូប​ភាព​ចរចា​លើក​ទី​១កាល​ពី​ថ្ងៃ​ចន្ទ

នៅ​ពេល​លោក​កំពុង​មាន​ប្រសាសន៍ក្នុង​បទ​សម្ភាស ស្រាប់​តែ​មាន​ដំណឹង​​ថា កាំជ្រួច​រុស្ស៊ី​បាន​វាយ​ប្រហារ​អង់ទែន​​ទូរទស្សន៍មួយ​នៅ​ជិតវិមាន​ចង​ចាំ Holocaust ​ក្នុង​រដ្ឋធានី​អ៊ុយក្រែន​ដែល​បាន​សម្លាប់​មនុស្ស​ហោច​ណាស់​៥​នាក់។ នៅ​ព្រឹក​ថ្ងៃ​អង្គារ៍ កាំជ្រួច​ក៏​បាន​វាយ​ប្រហារ​ចំ​កណ្តាលទី​ក្រុង Kharkiv​ ភាគ​ខាង​កើត៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម