Connect with us

ព័ត៌មានអន្ដរជាតិ

ការ​ចរចា អ៊ុយក្រែន និង​រុស្សី​​យល់​ព្រម​​លើចំណុច​​​មួយ​ហើយ​

បានផុស

នៅ

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ ប្រទេស​រុស្ស៊ី​ និង​អ៊ុយក្រែន​បាន​យល់​ព្រម​​ពី​តម្រូវ​ការ​សម្រាប់​​ច្រក​របៀង​មនុស្ស​ធម៌​ដើម្បី​ជួយ​ដល់​ជន​ស៊ីវិល​ភៀស​ខ្លួន​ចេញ​ពី​ការ​វាយ​ប្រហារ​ដែល​ឈាន​ចូល​ថ្ងៃ​ទី​៨របស់​ទី​ក្រុង​មូស្គូ​ ដែល​នេះ​ជា​ការ​វិវឌ្ឍ​ជាក់​ស្តែង​ដំបូង​ក្នុង​កិច្ច​ពិភាក្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​គេ​ជឿ​ថា​បាន​ស្លាប់ ឬ​របួស ខណៈ​ការ​វាយ​ប្រហារ​ធំ​បំផុត​​លើ​រដ្ឋ​របស់​អឺរ៉ុប​មួយ​នេះ​ចាប់​តាំង​ពីសង្គ្រាម​លោក​លើក​ទី២​ដែល​បាន​ធ្វើ​ឲ្យ​មាន​ជន​ភៀស​ខ្លួន​ដល់​​ខ្ទង់​​លាន​នាក់ ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​​សេដ្ឋកិច្ច​របស់​រុស្ស៊ី និង​បារម្ភ​ជម្លោះ​កាន់​តែ​ធ្ងន់​ធ្ងរ។

កម្លាំង​រុស្ស៊ី​នៅ​តែ​បន្ត​​ឡោម​ព័ទ្ធ និង​វាយ​ប្រហារ​លើ​ទី​ក្រុង​នានា​របស់​អ៊ុយក្រែន ក្នុង​នោះ​លើ​តំបន់ Mariupol ដែល​ជា​ទី​ក្រុង​កំពង់​ផែ​សំខាន់​នៅ​ភាគ​ខាង​កើត​​​ទទួល​រង​ការ​វាយ​ប្រហារ​ពី​ការ​ទម្លាក់​គ្រាប់​បែក​យ៉ាង​ធ្ងន់​ធ្ងរ ខ្វះ​ទឹក និង​ថាមពល។ មន្ត្រី​បាន​និយាយ​ថា ពួក​គាត់​មិន​អាច​ជម្លៀស​​អ្នក​រង​របួស​បាន​ទេ។

បន្ទាប់​ពី​កិច្ច​ពិភាក្សា​​ដែល​មិន​ប្រាប់​ពី​ទី​កន្លែង​ ភាគី​រុស្ស៊ី​បាន​និយាយ​ថា «វឌ្ឍនភាព​​រីក​ចម្រើន»​ត្រូវ​បាន​ធ្វើ​ឡើង ខណៈ​ភាគី​អ៊ុយក្រែន​ចង្អុល​បង្ហាញ​ពី​ការ​យោគយល់​ក្នុង​ការ​ជួយ​ពល​រដ្ឋ​សាមញ្ញ ប៉ុន្តែ​មិន​ទាន់​ឈាន​ដល់​​​លទ្ធផល​ដែល​ទី​ក្រុង​កៀវ​រំពឹង​ទុក​នោះ​ទេ។

ទី​ប្រឹក្សា​ប្រធានាធិបតី​អ៊ុយក្រែន លោក Mykhailo Podolyak បាន​និយាយ​ថា ការ​ផ្អាក​ជា​បណ្តោះ​អាសន្ន​ចំពោះ​ការ​ប្រយុទ្ធ​ក្នុង​ទី​តាំង​ត្រូវ​បាន​ជ្រើស​រើស​ក៏​អាច​ទៅ​រួច​ដែរ។

លោក​មាន​ប្រសាសន៍​ថា ៖«នោះគឺ មិន​មែន​គ្រប់​កន្លែង​ទេ ប៉ុន្តែ​មាន​តែ​ទី​តាំង​​ដែល​ជា​ច្រក​របៀង​មនុស្ស​ធម៌ វា​នឹង​អាច​បញ្ឈប់​​ការ​វាយ​ប្រហារ​​បាន​សម្រាប់​រយៈ​ពេល​នៃ​ការ​ជម្លៀសមនុស្ស​»។

ពួក​គេ​ក៏​បាន​ឃើញ​ផ្ទាល់​ភ្នែក​ផង​ដែរ​ពី​ការ​ចែក​ចាយ​ថ្នាំ​គ្រាប់ និង​អាហារ​នៅ​កន្លែង​ដែល​មាន​ការ​ប្រយុទ្ធ​គ្នា​ខ្លាំង។ ក្រុម​អ្នក​ចរចា​នឹង​ជួប​គ្នា​ម្តង​ទៀត​នៅ​សប្តាហ៍​ក្រោយ។ នេះ​បើ​យោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌​មាន Belta ​ដែល​ស្រង់​សំដី​របស់​លោក Podolyak។

ប្រទេស​លោក​ខាង​លិច​បាន​ឆ្លើយ​តប​នឹង​ការ​វាយ​ប្រហារ​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន​ ជា​មួយ​នឹង​ការ​គាំទ្រ​យោធា និង​ទណ្ឌកម្ម​ធ្ងន់​ធ្ងរ​លើ​សេដ្ឋកិច្ច​របស់​វិមាន​ក្រឹមឡាំងមាន​ទាំង​ស្ថាប័នរដ្ឋ ឯកជន​ និង​បុគ្គល៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម