Connect with us

ព័ត៌មានអន្ដរជាតិ

គណបក្សលោក Zelensky ស្នើកិច្ចព្រមព្រៀងសន្តិសុខថ្មីសម្រាប់ អ៊ុយក្រែន ជាមួយប្រទេសចំនួន ៣

បានផុស

នៅ

គេហទំព័រព័ត៌មាន Ukrayinska Pravda បានរាយការណ៍ថា សមាជិកសភាភាគច្រើននៃសភាអ៊ុយក្រែនបានស្នើឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាសន្តិសុខថ្មីមួយសម្រាប់អ៊ុយក្រែនជាមួយសហរដ្ឋអាមេរិក តួកគី និងរុស្ស៊ី ជំនួសឲ្យសមាជិកភាពរបស់អង្គការណាតូ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណបក្សអ្នកបម្រើប្រជាជន (Servant of the People) របស់លោកប្រធានាធិបតី Volodymyr Zelensky បានប្រកាសថា “សម្ព័ន្ធភាពនឹងមិនទទួលស្គាល់អ៊ុយក្រែនក្នុងរយៈពេលយ៉ាងហោចណាស់ ១៥ ឆ្នាំខាងមុខ ហើយវា​ដល់​ពេល​ហើយ​ដើម្បី​ពិភាក្សា​អំពី​ការធានា​សន្តិសុខ​ជាក់ស្តែង​ជាមួយ​នឹង​រុស្ស៊ី” ។

សារព័ត៌មាន Ukrayinska Pravda បានរាយការណ៍ថា តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះគណបក្សអ្នកបម្រើប្រជាជនបានស្នើថា “រុស្ស៊ីនឹងស្ថិតនៅក្រោមកាតព្វកិច្ចផ្លូវច្បាប់ក្នុងការទទួលស្គាល់ភាពជារដ្ឋរបស់អ៊ុយក្រែននោះទេ ហើយបដិសេធមិនគំរាមកំហែងប្រជាជនអ៊ុយក្រែន និងរដ្ឋាភិបាលរបស់ខ្លួនឡើយ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ រុស្ស៊ី បន្ថយការប្រើប្រាស់ប្រាក់ដុល្លារ ប្រឆាំងទណ្ឌកម្ម អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម