Connect with us

ព័ត៌មានអន្ដរជាតិ

ចិន គាំទ្រ រុស្ស៊ី-អ៊ុយក្រែន បន្តកិច្ចចរចាបទឈប់បាញ់

បានផុស

នៅ

នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បាននិយាយនៅថ្ងៃសុក្រនេះថា ស្ថានភាពអ៊ុយក្រែននាពេលបច្ចុប្បន្នគឺត្រូវយកចិត្តទុកដាក់ ហើយវាមានសារៈសំខាន់ណាស់ក្នុងការគាំទ្ររុស្ស៊ី និងអ៊ុយក្រែន ក្នុងកិច្ចចរចាបទឈប់បាញ់ ។

លោក Li Keqiang
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបិទសម័យប្រជុំសភាប្រចាំឆ្នាំនៅទីក្រុងប៉េកាំង លោក Li បញ្ជាក់ថា ប្រទេសចិនគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែនដោយសន្តិវិធី និងសន្តិភាព ហើយប្រទេសចិនអនុវត្តតាមគោលនយោបាយការបរទេសឯករាជ្យនៃសន្តិភាព ។

ទន្ទឹមនោះ លោក Li មិនបានឆ្លើយចំៗនូវសំណួររបស់អ្នកសារព័ត៌មានអំពីថាតើចិននឹងបដិសេធមិនថ្កោលទោសរុស្ស៊ីមិនថាប្រទេសនោះធ្វើអ្វីយ៉ាងណានោះទេ ។

លោក Li ក៏មិនបាននិយាយដែរថា តើប្រទេសចិនត្រៀមផ្តល់ជំនួយផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុបន្ថែមទៀតសម្រាប់រុស្ស៊ីឬយ៉ាងណានោះ ខណៈដែលប្រទេសនេះប្រឈមនឹងទណ្ឌកម្ម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Guardian

ចុចអាន ៖ ហេតុផលមួយទៀតនឹងអាចផ្ទុះ សង្គ្រាមលោកលើកទី ៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម