Connect with us

ព័ត៌មានអន្ដរជាតិ

ហេតុផលមួយទៀតនឹងអាចផ្ទុះ សង្គ្រាមលោកលើកទី ៣ (មានវីដេអូ)

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងការពារជាតិស៊ុយអែតលោក Peter Hultqvist បានបកស្រាយថា ប្រសិនបើណាតូបញ្ជូនទាហានរបស់ពួកគេទៅកាន់អ៊ុយក្រែន ជាកន្លែងដែលប្រតិបត្តិការពិសេសរបស់រុស្ស៊ីកំពុងប្រព្រឹត្តទៅនោះ វានឹងធ្វើឲ្យអឺរ៉ុបឈានទៅដល់សង្រ្គាមលោកលើកទី ៣ ។

លោក Peter Hultqvist រដ្ឋមន្ត្រីក្រសួងការពារជាតិស៊ុយអែត
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Hultqvist បានប្រាប់ទូរទស្សន៍ជាតិ SVT ថា “ប្រសិនបើណាតូ ឬលោកខាងលិចចូលជាមួយកងទ័ពអ៊ុយក្រែននោះ សង្គ្រាមលោកលើកទី ៣ នឹងផ្ទុះឡើង ហើយគ្មាននរណាម្នាក់ចង់បាននោះទេ” ។

លោក Hultqvist ក៏បានអះអាងដែរថា វិមានក្រឹមឡាំងមានផែនការធំជាងការកាន់កាប់អ៊ុយក្រែនទៅទៀត ដោយផ្តល់យោបល់ថា ទីក្រុងមូស្គូអាចសម្លឹងមើលអតីតសាធារណរដ្ឋសូវៀតផ្សេងទៀតផងដែរ ហើយបានហៅការរំលាយសហភាពសូវៀតថាជា “របួសធ្ងន់ធ្ងរសម្រាប់រុស្ស៊ី” ។

ក្នុងពេលជាមួយគ្នានេះលោក Hultqvist បាននិយាយថា ដរាបណាគាត់នៅបម្រើការជារដ្ឋមន្ត្រីការពារជាតិប្រទេសស៊ុយអែត គាត់នឹងមិនដាក់ពាក្យសុំចូលជាសមាជិកណាតូឡើយ ដែលជាបញ្ហាប៊ូតុងក្តៅនៅក្នុងប្រទេសដែលមិនចូលបក្សសម្ព័ន្ធជាមួយប្លុកមួយនេះ ។

ចំណែកទីក្រុងមូស្គូបានសង្កត់ធ្ងន់ថា ប្រតិបត្តិការពិសេសនេះគឺមានគោលបំណងតែមួយគត់ដើម្បីកម្ចាត់កងទ័ព និងអង្គការ de-Nazify អ៊ុយក្រែន ក៏ដូចជាការពារសាធារណៈរដ្ឋប្រជាមានិត Donbass ដែលខ្លួនធ្លាប់ទទួលស្គាល់ និងបដិសេធផែនការកាន់កាប់ណាមួយពីមុនមកប៉ុណ្ណោះ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ រុស្ស៊ី ចេញសេចក្ដីថ្លែងការណ៍ ៨ ចំណុចខ្លឹមៗ ក្រោយកិច្ចប្រជុំជាមួយ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម