ព័ត៌មានអន្ដរជាតិ
លោក Zelensky ប្ដេជ្ញាការពារទីក្រុង កៀវ ដល់ទីបញ្ចប់ ទោះទ័ព រុស្ស៊ី ឡោមព័ទ្ធក៏ដោយ
អ៊ុយក្រែនបានរៀបចំសម្រាប់ការការពារទីក្រុងកៀវដល់ទីបញ្ចប់ ខណៈដែលរដ្ឋធានីមួយនេះប្រឈមមុខនឹងការឡោមព័ទ្ធដែលអាចកើតមានដោយកងកម្លាំងរុស្ស៊ី បន្ទាប់ពីកងកម្លាំងមួយនេះបានបន្តការទម្លាក់គ្រាប់បែកលើទីក្រុងកំពង់ផែ Mariupol ភាគខាងត្បូង ។

នៅក្នុងសុន្ទរកថាតាមវីដេអូមួយដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីយប់ថ្ងៃអាទិត្យ លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ ប្រជាជនរុស្ស៊ីមិនមានកម្លាំង ឬស្មារតីដើម្បីយកឈ្នះអ៊ុយក្រែននោះទេ ។
លោក Zelensky បាននិយាយថា “រុស្ស៊ីមិនអាចយកឈ្នះយើងបានទេ ។ ពួកគេមិនមានកម្លាំង និងស្មារតីបែបនេះទេ ។ ពួកគេកំពុងប្រព្រឹត្តអំពើហិង្សាតែមុខគត់ ដោយសារពួកគេមានអាវុធច្រើន” ។

នៅក្នុងវីដេអូនោះ លោក Zelensky ក៏បានអំពាវនាវឲ្យមានជំនួយបន្ថែមទៀតដល់អ៊ុយក្រែនផងដែរ ដោយលោកបាននិយាយថា “ខ្ញុំបន្តនិយាយម្តងទៀតទៅកាន់សម្ព័ន្ធមិត្ត និងមិត្តរបស់យើងនៅបរទេស ពួកគេត្រូវតែបន្តធ្វើបន្ថែមទៀតសម្រាប់ប្រទេសរបស់យើង និងសម្រាប់ប្រជាជនអ៊ុយក្រែន ។
ជាចុងក្រោយលោកបញ្ជាក់ថា វាមិនត្រឹមតែសម្រាប់ប្រទេសអ៊ុយក្រែន និងប្រជាជនអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែវាគឺសម្រាប់អឺរ៉ុបទាំងមូលតែម្ដង” ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានឈានដល់ថ្ងៃទី ១៩ ហើយ ចាប់តាំងពីការលុកលុយរបស់កងកម្លាំងក្រុងមូស្គូលើអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ លោក Zelensky បញ្ជាក់គោលបំណងរបស់ អ៊ុយក្រែន មុនកិច្ចប្រជុំជាមួយ រុស្ស៊ី
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


