ព័ត៌មានអន្ដរជាតិ
លោក Zelensky បញ្ជាក់គោលបំណងរបស់ អ៊ុយក្រែន មុនកិច្ចប្រជុំជាមួយ រុស្ស៊ី
លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយថា គោលបំណងរបស់គណៈប្រតិភូអ៊ុយក្រែនក្នុងកិច្ចពិភាក្សាជាមួយរុស្ស៊ីគឺដើម្បីទទួលបានដំណើរការធានាជាក់លាក់ និងដើម្បីព្យាយាមរៀបចំកិច្ចប្រជុំជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ។

លោក Zelensky បាននិយាយនៅក្នុងវីដេអូមួយថា “គោលដៅរបស់យើងគឺថានៅក្នុងការតស៊ូនេះ, នៅក្នុងការងារចរចាដ៏ស្មុគស្មាញនេះ, អ៊ុយក្រែនទទួលបានលទ្ធផលដែលត្រូវការ, ដែលជាការចាំបាច់សម្រាប់យើងដើម្បីធានាសន្តិភាព និងសន្តិសុខ ហើយនេះជាការងារដែលប្រជាជនអ៊ុយក្រែនទទួលបានការធានាពិតប្រាកដ” ។
លោកបានបន្ថែមថា កិច្ចពិភាក្សាជាមួយរុស្ស៊ីគឺចាំបាច់ ហើយបានរួមចំណែករួចហើយក្នុងការបង្កើតច្រករបៀងមនុស្សធម៌ជាច្រើននៅអ៊ុយក្រែន ។

ជាចុងក្រោយលោក Zelensky បញ្ជាក់ថា “តំណាងគណៈប្រតិភូរបស់យើង គណៈប្រតិភូនៃប្រទេសរបស់យើងបានជជែកគ្នាតាមវីដេអូវីដេអូជារៀងរាល់ថ្ងៃ ។ គណៈប្រតិភូរបស់យើងមានភារកិច្ចច្បាស់លាស់ ធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យកិច្ចប្រជុំរបស់ប្រធានាធិបតីកើតឡើង” ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានឈានដល់សប្ដាហ៍ទី ៣ ហើយ ខណៈប្រទេសទាំងពីរក៏នឹងរៀបចំកិច្ចចរចាជុំថ្មីមួយទៀតនៅថ្ងៃចន្ទទី១៤ ខែមីនានេះផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


