ព័ត៌មានអន្ដរជាតិ
លោក Zelensky ព្រមានទាហានស៊ីឈ្នួលដែលចូលជាមួយ រុស្ស៊ី ថា ចង់បានអាយុវែង ឬចាយលុយក្នុងរយៈពេលខ្លី
ប្រធានាធិបតីអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍បានព្រមានទាហានស៊ីឈ្នួលដែលមានគម្រោងចូលរួមជាមួយកងទ័ពរុស្ស៊ីដើម្បីប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន ដោយលោកនិយាយថា វានឹងក្លាយជា “ការសម្រេចចិត្តដ៏អាក្រក់បំផុតក្នុងជីវិតរបស់អ្នក” ។

លោក Volodymyr Zelensky បាននិយាយនៅក្នុងវីដេអូប្រចាំថ្ងៃរបស់លោកនៅលើបណ្ដាញ Telegram ថា “យើងមានព័ត៌មានថា យោធារុស្ស៊ីកំពុងជ្រើសរើសទាហានស៊ីឈ្នួលពីប្រទេសផ្សេងទៀតដោយព្យាយាមបញ្ឆោតយុវជនឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន” ។
លោកបាននិយាយថា “ដូច្នេះឥឡូវនេះ ខ្ញុំព្រមានអ្នករាល់គ្នាដែលនឹងព្យាយាមចូលរួមជាមួយអ្នកកាន់កាប់នៅលើទឹកដីអ៊ុយក្រែនរបស់យើង ។ អាយុវែងគឺប្រសើរជាងប្រាក់ដែលអ្នកត្រូវបានផ្តល់ឲ្យ ឬចាយក្នុងរយៈពេលខ្លី” ។

លោក Zelensky ក៏បាននិយាយផងដែរថា លោកនឹងបន្តសុន្ទរកថារបស់លោកទៅកាន់សភា និងរដ្ឋដៃគូដើម្បីបញ្ឈប់សង្គ្រាម ស្ដារឡើងវិញនូវបូរណភាពទឹកដីរបស់អ៊ុយក្រែន និងត្រឡប់ទៅរកសន្តិភាពដែលរង់ចាំជាយូរមកហើយ ។
គួររំឭកថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែកុម្ភៈ បានទាក់ទាញការថ្កោលទោសជាអន្តរជាតិ និងនាំឲ្យមានការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុលើទីក្រុងមូស្គូ ក៏ដូចជាជំរុញឲ្យមានការបណ្តេញក្រុមហ៊ុនសកលចេញពីប្រទេសរុស្ស៊ីផងដែរ ។

បើយោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា យ៉ាងហោចណាស់ជនស៊ីវិល ៧៨០ នាក់ត្រូវបានសម្លាប់ និង ១,២៥២ នាក់បានរងរបួសនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម ខណៈមនុស្សជាង ៣.១៦ លាននាក់ក៏បានភៀសខ្លួនទៅកាន់ប្រទេសជិតខាងផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


