ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន សារភាពថា ខ្លួនលែងមានសិទ្ធិចូលទៅកាន់សមុទ្រ Azov
ក្រសួងការពារជាតិ អ៊ុយក្រែន បានសារភាពថា ខ្លួនលែងមានសិទ្ធិចូលទៅកាន់សមុទ្រ Azov ដែលមានទីតាំងនៅភាគអាគ្នេយ៍នៃប្រទេស ដោយសារប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី។

យោងតាមប្រភពពីសារព័ត៌មាន i24news បានឱ្យដឹងថា ក្រសួងការពារជាតិអ៊ុយក្រែនបានប្រកាស កាលពីថ្ងៃទី១៨ ខែមីនា ថា កងកម្លាំងអ៊ុយក្រែនបានបាត់បង់សិទ្ធិចូលទៅកាន់សមុទ្រ Azov ជាបណ្តោះអាសន្ន ដោយសារប្រតិបត្តិការយោធារបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី។ មិនតែប៉ុណ្ណោះ អ៊ុយក្រែនថែមទាំងទទួលស្គាល់ថា សត្រូវរបស់ខ្លួនបានទទួលជោគជ័យមួយផ្នែកនៅក្នុងសមរភូមិនៅ Donetsk ខណៈសមុទ្រ Azov ត្រូវបានដោយរុស្ស៊ីកាន់កាប់ហើយ។
ប្រភពបន្តថា បន្ចាប់តាំងពីថ្ងៃដំបូងនៃប្រតិបត្តិការយោធានៅថ្ងៃទី២៤ ខែកុម្ភៈ រុស្ស៊ីបាននិងកំពុងកំណត់គោលដៅទីក្រុងឆ្នេរសមុទ្រនៃប្រទេសអ៊ុយក្រែន ដើម្បីកាត់ផ្តាច់ការចូលប្រើប្រាស់ដែនទឹករបស់ប្រទេសនេះ។ បច្ចុប្បន្នទីក្រុងម៉ូស្គូកំពុងរឹតបន្តឹងការឡោមព័ទ្ធជុំវិញទីក្រុងយុទ្ធសាស្ត្រនេះ។ ប្រសិនបើរុស្ស៊ីទទួលបានការគ្រប់គ្រងលើ Mariupol និងតំបន់ជុំវិញនោះ រុស្ស៊ីនឹងទទួលបានការគ្រប់គ្រងលើសមុទ្រ Azov ពេញលេញ ជាពិសេសដែនសមុទ្រអ៊ុយក្រែនតែម្ដង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ រុស្ស៊ី អះអាងថា បានបាញ់មីស៊ីលលឿនជាងសំឡេង កម្ទេចឃ្លាំងអាវុធនៅ អ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


