Connect with us

ព័ត៌មានអន្ដរជាតិ

សប្តាហ៍មុន អ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅអាមេរិកឈានដល់កម្រិតកំណត់ត្រា

បានផុស

នៅ

សហរដ្ឋអាមេរិកបានបាត់បង់មនុស្សជាង១៧,០០០នាក់ដោយសារជំងឺកូវីដ១៩កាលពីសប្តាហ៍មុនដែលនេះជាចំនួនច្រើនបំផុតចាប់តាំងពីរោគរាតត្បាតជាសកលកើតឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាជនជាតិអាមេរិកត្រូវបានគេចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech នៅថ្ងៃអង្គារនេះក៏ដោយក៏មន្រ្តីសុខាភិបាលបានព្រមានថា ការឆ្លងនឹងបន្តកើនឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខនេះនៅពេលក្រុមគ្រួសារប្រមូលផ្តុំគ្នាសម្រាប់រដូវវិស្សមកាលពិធីបុណ្យណូអែល។

យោងតាម Reuters បានឲ្យដឹងថា ការស្លាប់បានកើនឡើង១២ភាគរយនៅក្នុងសប្តាហ៍នេះគិតត្រឹមថ្ងៃទី១៣ខែធ្នូពោលគឺឈានដល់ចំនួនសរុបប្រហែល៣០០,០០០នាក់ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើង។

ជាងពាក់កណ្តាលនៃរដ្ឋរបស់សហរដ្ឋអាមេរិកបានអនុវត្តការរឹតបន្តឹងថ្មីស្របពេលផ្នែកសង្គ្រោះបន្ទាន់ជាច្រើនជិតលេងទទួលអ្នកជំងឺបានទៀតហើយ។ វិទ្យាស្ថានវាស់វែងនិងវាយតម្លៃសុខភាពនៅសាកលវិទ្យាល័យវ៉ាស៊ីនតោនបានព្យាករណ៍ថា មរណភាពដោយសារជំងឺកូវីដ១៩នឹងកើនលើស៥០ម៉ឺននាក់ត្រឹមថ្ងៃទី១ខែមេសា។

ចំនួនករណីថ្មីបានកើនឡើង១៥ភាគរយដល់ជិត១.៦លាននាក់កាលពីសប្តាហ៍មុន។ គិតត្រឹមពេលនេះ សហរដ្ឋអាមេរិកមានអ្នកឆ្លងកូវីដសរុបចំនួន១៦,៩៣២,៥៧០នាក់និងអ្នកស្លាប់៣០៧,៩៨៩នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ អគ្គនាយកពន្ធនាគារ​ ឆ្លង​កូវីដ បានជាសះស្បើយ​វិញ​ហើយ ចាកចេញ​ពីមន្ទីរពេទ្យ

ចុចអាន៖ កុមារ​អាយុ ០១ ឆ្នាំ​​នៅ​និរោធឆ្លង​កូវីដ ១៩ ពីម្តាយ តេស្ត ០៣ ដង​ទើប​ឃើញ​វិជ្ជមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម