ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ប្តឹងលោកស្រី Hillary Clinton ទារសំណង៧២លានដុល្លារ
អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ពាក្យប្តឹងលោកស្រី Hillary Clinton គណបក្សប្រជាធិបតេយ្យ មេធាវីរបស់ពួកគាត់ អតីតបុគ្គលិក FBI និងអ្នកគ្រប់គ្នាដែលពាក់ពាក់ព័ន្ធនឹងរបាយការណ៍ Steele Dossier ពីបទសមគំនិតដើម្បីចោទប្រកាន់ក្លែងក្លាយលើលោកថា បានឃុបឃិតជាមួយរុស្ស៊ីកាលពីឆ្នាំ២០១៦ និងបានធ្វើឲ្យខូចដល់តំណែងប្រធានាធិបតីរបស់លោកនាពេលបន្ទាប់មក។
ពាក្យបណ្តឹង ដែលបានដាក់ទៅតុលាការសហព័ន្ធនៅភាគខាងត្បូងរដ្ឋហ្លរីដាកាលពីថ្ងៃព្រហស្បតិ៍បានទារសំណងជាទឹកប្រាក់៧២លានដុល្លារអាមេរិក ដែលកើនឡើង៣ដងនៃថ្លៃសេវាផ្លូវច្បាប់ប្រមាណ២៤លានដុល្លារ និងការខូចខាតផ្សេងទៀតដែលលោក ត្រាំ បាននិយាយថា លោកបានរងទុក្ខដោយសារទង្វើនេះ។

«សម្រាប់ជាច្រើនឆ្នាំនេះ លោកស្រី Hillary Clinton និងក្រុមរបស់លោកស្រីបានព្យាយាមការពារខ្លួនពីភាពខុសឆ្គងដោយបានណែនាំអ្នកដទៃឲ្យធ្វើរឿងកខ្វក់សម្រាប់ពួកគាត់។ ពាក្យបណ្តឹងនេះស្វែងរកគ្រប់ភាគីទាំងអស់ឲ្យទទួលខុសត្រូវចំពោះទង្វើកខ្វក់របស់ពួកគេ និងរក្សាគោលការណ៍ប្រជាធិបតេយ្យដ៏ពិសិដ្ឋរបស់យើង»។ មេធាវីរបស់លោក ត្រាំ គឺលោក Alina Habba បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ និងបានបន្ថែមថា «ពាក្យបណ្តឹងនេះគូសបញ្ជាក់ពីទុច្ចរិតររបស់ចុងចោទដែលបានបង្ខូចកេរ្តិ៍ឈ្មោះលោក ដូណាល់ ត្រាំ ដោយផ្សព្វផ្សាយព័ត៌មានភូតកុហកដែលថា លោកឃុបឃិតជាមួយរុស្ស៊ី»។
បន្ថែមលើលោកស្រី Clinton និងគណៈកម្មាធិការប្រជាធិបតេយ្យជាតិ ពាក្យបណ្តឹងក៏បានបង្ហាញឈ្មោះអតីតប្រធានគណៈកម្មាធិការប្រជាធិបតេយ្យជាតិ លោក Debbie Wasserman Schultz និងប្រធានឃោសនាការរបស់លោកស្រី Clinton គឺលោក John Podesta; Christopher Steele ព្រមទាំងបុគ្គលពាក់ព័ន្ធជាច្រើននាក់ទៀត។
ជំនួយការរបស់លោកស្រី Clinton គឺលោក Robbie Mook, Philipe Reines, និង Jake Sullivan ដែលបច្ចុប្បន្នជាទីប្រឹក្សាសន្តិសុខជាតិ ក៏ស្ថិតក្នុងចំណោមជនចុងចោទដែរ។
ពាក្យបណ្តឹងបាននិយាយថា ៖«ការសម្តែងឆាកល្ខោន ចុងចោទសមគំនិតគ្នាដោយចេតនាដើម្បីប្រឌិតរឿងមិនពិតដែលថា គូប្រជែងគណបក្សសាធារណៈរបស់ពួកគេគឺលោក ដូណាល់ ត្រាំ បានឃុបឃិតជាមួយអធិបតេយ្យភាពបរទេសដែលមានអរិភាព»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


