Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធាន​​​បក្ស​​​ប្រឆាំង​​​​ធំ​​បំផុត​​នៅ​​អ៊ុយក្រែន​​ត្រូវ​​​បាន​ចាប់​​​ខ្លួន​

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានសម្តែងការរីករាយកាលពីថ្ងៃអង្គារ៍ បន្ទាប់ពីអ្នកស្នងតំណែង KGB ដែលជាមេដឹកនាំគណបក្សប្រឆាំងដ៏លេចធ្លោបំផុតត្រូវបានចាប់ខ្លួន។

លោកប្រធានាធិបតីបានចែករំលែករូបថតមួយសន្លឹក​ពី​គូប្រជែងរបស់លោកកំពុងជាប់ខ្នោះដៃ លោក Viktor Medvedchuk នៅលើបណ្តាញទំនាក់ទំនងសង្គម និងមានសរសេរពាក្យថា «ប្រតិបត្តិការពិសេសត្រូវបានអនុវត្តដោយ SBU។ ធ្វើបានល្អណាស់។ សេចក្តីពិស្តារមានដូចខាងក្រោម»។

លោក Volodymyr Zelensky
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

SBU គឺជាទីភ្នាក់ងារស៊ើបការណ៍​ និងសន្តិសុខធំជាងគេរបស់ប្រទេសអ៊ុយក្រែនដែលត្រូវបានបង្កើតឡើងឆ្នាំ១៩៩១ដើម្បីជំនួស KGB ដែល​ជា​ទី​ភ្នាក់​ងារ​សន្តិសុខ​សម្រាប់​សហភាព​សូវៀត។

«ខ្ញុំចាត់ទុក វាការមើលងាយរបស់គាត់ក្នុងការប្រើប្រាស់ក្លែងបន្លំយោធា»។ ក្រោយមក លោក Zelensky បាននិយាយដោយចំអកដាក់លោក Medvedchuk ដែលព្យាយាមធ្វើខ្លួនជាអ្នកចម្បាំង និងអ្នកស្នេហាជាតិ ព្រមទាំងបានស្នើសុំផ្លាស់ប្តូរអ្នកនយោបាយជាប់ឃុំសម្រាប់អ្នកទោសសង្គ្រាមអ៊ុយក្រែនដោយរុស្ស៊ី។

លោក Medvedchuk ជាប្រធានគណបក្សធំបំផុតលំដាប់ទីពីរនៅក្នុងសភាជាតិ «វេទិកាបក្សប្រឆាំងសម្រាប់ជីវិត»។ លោកធ្លាប់ត្រូវបានដាក់ឲ្យឃុំខ្លួននៅក្នុង​ផ្ទះកាលពីឆ្នាំមុនដែលជាផ្នែកមួយនៃការកៀបសង្កត់របស់លោក Zelensky ដែលទទួលបានការយល់ព្រមពីអ្នកគាំទ្រប្រទេសលោកខាងលិច។

លោក Medvedchuk ដែលប្រឆាំងនឹង Kiev Maidan ឆ្នាំ២០១៤ និងជឿជាក់ថា ការវិលត្រឡប់របស់ប្រទេសលោកខាងលិចនឹងធ្វើឲ្យប្រទេសអ៊ុយក្រែនខាតផលប្រយោជន៍បានដឹក​គណបក្សរបស់លោកតាំងពីឆ្នាំ២០១៨។ លោកធ្លាប់ធ្វើជាប្រធានបុគ្គលិកស្ថិតក្រោមអតីតប្រធានាធិបតី Leonid Kuchma នាដើមទសវត្សរ៍ឆ្នាំ២០០០។

អ្នកអត្ថាធិប្បាយប្រទេសលោកខាងលិចមួយចំនួនបានចាត់ទុកលោកជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់លោក​ប្រធានា​ធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន នៅអ៊ុយក្រែន។ ទោះបីជាយ៉ាងណា លោក ពូទីន បានចាត់ទុកលោក Medvechuk ជាអ្នកស្នេហាជាតិនិយមអ៊ុយក្រែន។

លោក Volodymyr Zelensky

ក្នុងឆ្នាំ២០១៩ គណបក្ស«វេទិកាប្រឆាំងដើម្បីជីវិត»ទទួលបានសំឡេងឆ្នោតគាំទ្រ១៣%នៅក្នុងការបោះឆ្នោតសភាដែលបានធ្វើឲ្យក្លាយជាគណបក្សប្រឆាំងធំបំផុតរបស់ប្រទេស។ កាលពីឆ្នាំមុន ការស្ទង់មតិបង្ហាញថា គណបក្សមួយនេះបានឈ្នះ«គណបក្សអ្នកបម្រើប្រជាជន»របស់លោក Zelensky ទៀត​ផង​។

វាហាក់ដូចជាជំរុញឲ្យមានការបង្ក្រាបពីលោកប្រធានាធិបតី Zelensky ដែលបានបិទប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រលោក Medvedchuk។ មិនយូរប៉ុន្មានអ្នកនយោបាយរូបនេះត្រូវបានចាប់ខ្លួនក្រោមការចោទប្រកាន់​ពី​បទ​ក្បត់ជាតិ។

លោក Medvedchuk បានបដិសេធចំពោះការចោទពី​ដែលថា លោកជាអ្នកគាំទ្ររុស្ស៊ី។ លោកបានទទួចថា គណបក្សរបស់លោកតំណាងឲ្យប្រជាជនអ៊ុយក្រែនរាប់លាននាក់។ ក្នុងខែកុម្ភៈ ឆ្នាំ២០២១ លោកបានចោទលោក Zelensky ពីបទស្វែងរកការបង្កើតរបបផ្តាច់ការនៅអ៊ុយក្រែន និងគាបសង្កត់បក្សប្រឆាំងដែលជាប់ឆ្នោតដោយស្របច្បាប់៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម