ព័ត៌មានអន្ដរជាតិ
រុស្ស៊ីទម្លាយវីដេអូ កងម៉ារីនអ៊ុយក្រែនជាង ១ពាន់នាក់ សុំចុះចាញ់
កាលពីប៉ុន្មានថ្ងៃមុន កងម៉ារីនអ៊ុយក្រែនជាង ១,០០០នាក់ ត្រូវគេរាយការណ៍ថា បានចុះចាញ់ ហើយក្រសួងការពារជាតិរុស្ស៊ីអះអាងថា ខ្លួនបានកាន់កាប់ទីក្រុងកំពង់ផែ Mariupol ហើយ។

វីដេអូដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋរុស្ស៊ី បានបង្ហាញឲ្យឃើញថា ទាហានអ៊ុយក្រែនសុំចុះចាញ់បន្ទាប់ពីបានកាន់កាប់ទីក្រុងកំពង់ផែដ៏សំខាន់ ចាប់តាំងពីផ្ទុះសង្គ្រាមកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក។
ទាហានដែលចេញពីលេណដ្ឋាននៅរោងចក្រដែកមួយ ត្រូវបានគេថតជាប់ ឃើញដើរលើកដៃឡើងលើ ខណៈបុរសម្នាក់កំពុងជួយសែងសមមិត្តនៅលើហ្វ្រង់ការ។

ប្រទេសរុស្ស៊ីនិយាយថា កងម៉ារីនអ៊ុយក្រែនចំនួន ១០២៦ នាក់ដែលចូលពួននៅរោងចក្រដែក Ilyich និងនៅក្នុងសង្កាត់ឧស្សាហកម្មរបស់ទីក្រុងត្រូវបានបង្ខំឲ្យចុះចាញ់ រួមទាំងមន្រ្តីចំនួន ១៦២នាក់ផងដែរ។
ក្រសួងការពារជាតិវិមានក្រឹមឡាំងថែមទាំងបាននិយាយផងដែរថា សមាជិកនៃកងពលតូចម៉ារីនទី៣៦របស់អ៊ុយក្រែនបាន ទម្លាក់អាវុធដោយស្ម័គ្រចិត្ត៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ៣ប្រទេសទៀត ហាមកប៉ាល់រុស្ស៊ី មិនឲ្យចូលដែនទឹករបស់ខ្លួន
-
កីឡា៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


