ព័ត៌មានអន្ដរជាតិ
៣ប្រទេសទៀត ហាមកប៉ាល់រុស្ស៊ី មិនឲ្យចូលដែនទឹករបស់ខ្លួន
ប្រទេសបែលហ្ស៊ិក អេស្តូនី និងប៊ុលហ្គារី បានអនុវត្តបម្រាមរបស់សហភាពអឺរ៉ុប លើកប៉ាល់រុស្ស៊ី មិនឲ្យចូលកំពង់ផែរបស់ពួកគេ ដោយចាប់ផ្តើមពីថ្ងៃចន្ទ ទី១៨ខែមេសានេះទៅ។

រឿងនេះកើតឡើង បន្ទាប់ពីប្រទេសអ៊ីតាលី ក៏បានរារាំងកប៉ាល់រុស្ស៊ីមិនឲ្យចូលកំពង់ផែរបស់ខ្លួនផងដែរ កាលពីថ្ងៃអាទិត្យ ដែលជាផ្នែកនៃការបន្ថែមទណ្ឌកម្មរបស់សហភាពអឺរ៉ុប។
ក្នុងពេលជាមួយគ្នានោះ រុស្ស៊ីត្រូវបានហាមឃាត់មិនឲ្យទិញ នាំចូល ឬផ្ទេរធ្យូងថ្ម និងឥន្ធនៈហ្វូស៊ីលផ្សេងទៀតទៅកាន់សហភាពអឺរ៉ុប។

អាជ្ញាធរបែលហ្ស៊ិកនិយាយថា ការដាក់កំហិត នឹងរារាំងកប៉ាល់ជាង ៦០០០ គ្រឿង មិនឲ្យចូលក្នុងដែនទឹករបស់ប្រទេសនេះ។
បម្រាមក៏នឹងដាក់ផងដែរ លើកប៉ាល់ដែលបានផ្លាស់ប្តូរទង់ជាតិរបស់ពួកគេទៅជាទង់ជាតិមួយផ្សេងទៀត បន្ទាប់ពីការលុកលុយរបស់ពូទីន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al jazeera
ចុចអាន៖ ទាហានម៉ារីនអ៊ុយក្រែនជាង ១ពាន់នាក់ រួមទាំងមន្ត្រី ១៦២នាក់ចុះចាញ់រុស្ស៊ី នៅ Mariupol
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


