Connect with us

ព័ត៌មានអន្ដរជាតិ

លោក​​ស្រី​ Yellen​ ​ព្រមាន​​ថា បំរាម​​នាំ​​ប្រេង​​​​រុស្ស៊ី​របស់​អឺរ៉ុប​​អាច​​​គ្រោះ​​ថ្នាក់​​ដល់​​សេដ្ឋកិច្ច​​សកល

បានផុស

នៅ

បំរាម​របស់​សហភាព​អឺរ៉ុប​លើ​ការ​នាំ​​ចូល​ប្រេង និងឧស្ម័ន​ពី​ប្រទេស​រុស្ស៊ី​អាច​មាន​ផល​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​​ដោយ​អចេតនា។ នេះ​ជា​ការ​លើក​ឡើង​​របស់​លោក​ស្រី Janet Yellen រដ្ឋ​មន្ត្រី​ក្រសួង​រតនា​គារ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​មេសា។

ប្រទេស​​នៅ​អឺរ៉ុបភាគ​ច្រើនរាប់​បញ្ចូលទាំង​អាល្លឺម៉ង់​​​ផង​កំពុង​ប្រឈម​នឹង​ការ​អំពាវ​នាវ​ឲ្យ​បញ្ឈប់​ការ​​ទិញ​ថាមពល​​ និង​បង្អត់​ចំណូល​សេដ្ឋកិច្ច​រុស្ស៊ី​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហារ​លើ​ប្រទេស​អ៊ុយក្រែន​ដែល​ជំរុញ​ឲ្យ​កើត​មាន​ជន​ភៀស​ខ្លួន​ជាង​៥​លាន​នាក់។

លោក​ស្រី Yellen
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ទៅ​កាន់​អ្នក​កាសែត​ បន្ទាប់​ពី​កិច្ច​ប្រជុំ​ជា​មួយ​នាយក​រដ្ឋ​មន្ត្រី​អ៊ុយក្រែន លោក Denys Shmyhal និង រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ លោក Sergiy Marchenko នៅ​ទី​ក្រុង​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក លោក​ស្រី Yellen បាន​លើក​ឡើង​ថា បំរាម​​បែប​នេះ​​នៅ​ទី​បំផុត​អាច​មាន​​គ្រោះ​ថ្នាក់​ច្រើន​ជាង​​ផល​ល្អ។

លោក​ស្រី​បន្ត​ថា ៖«អឺរ៉ុប​ច្បាស់​ណាស់​ត្រូវ​​ការ​​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​របស់​ខ្លួន​លើ​រុស្ស៊ី​អំពី​ថាមពល ប៉ុន្តែ​យើង​ត្រូវ​ការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​យើង​គិត​​អំពី​បំរាម​​ទាំងស្រុង​លើ​ការ​នាំ​ចូល​ប្រេង»។

បំរាម​ថាមពល​អឺរ៉ុប​អាច​កើន​ឡើងតម្លៃ​ប្រេង​ទូទាំង​ពិភព​លោក ហើយ​ផ្ទុយ​ទៅ​វិញ វា​អាច​មាន​ផល​អវិជ្ជមាន​​​តិច​តួច​លើ​រុស្ស៊ី ពី​ព្រោះ​ ទោះ​ជា​រុស្ស៊ី​នាំ​ចេញ​ប្រេង​តិច ប៉ុន្តែ​តម្លៃ​លក់​​​​ចេញ​នឹង​កើន​ឡើង​ខ្ពស់។

សំអាង​លើ​បំរាម​ដែល​ត្រូវ​បាន​ស្នើ​ឡើង លោក​ស្រី Yellen មាន​ប្រសាសន៍​ថា ៖«ប្រសិន​បើ​យើង​អាច​​រក​វិធី​ដោះ​ស្រាយ​រឿង​នោះ​ ដោយ​មិន​ធ្វើ​​ឲ្យ​ប៉ះ​ពាល់​អាក្រក់​​ដល់​​ពិភព​លោក​ទាំង​មូល​គឺ​អំពី​ការ​ឡើង​តម្លៃ​ថាមពល​​ នោះ​គឺ​ជា​រឿង​ល្អ»​។

សហរដ្ឋ​អាមេរិក​បានហាម​ទិញ​ប្រេង​រុស្ស៊ី​ក្នុង​ចំណោម​​​​​ទណ្ឌកម្ម​ជា​ច្រើន​ដែល​ទី​ក្រុង​វ៉ាស៊ីនតោន​បាន​ប្រកាស​ដាក់​គោល​ដៅ​លើ​សេដ្ឋកិច្ច​របស់​ទី​ក្រុង​មូស្គូ ភាគ​ច្រើន​ត្រូវ​គ្នា​នឹង​អឺរ៉ុប និង​សម្ព័ន្ធ​មិត្ត​ផ្សេង​ទៀត។

សហភាព​អឺរ៉ុប ដែល​នាំ​ចូល​​ឧស្ម័ន​​ប្រហែល​​៤៥​%​ពី​រុស្ស៊ី​​កំពុង​ធ្វើ​ការ​លើ​ការ​ពង្រីក​ទណ្ឌកម្ម​របស់​ខ្លួន​បន្ថែម​រាប់​បញ្ចូល​ទាំង​​ការ​ហ៊ុំ​ព័ទ្ធ​លើ​ប្រេង និង​ឧស្ម័ន​ ប៉ុន្តែ​មន្ត្រី​បាន​ប្រាប់​ទី​ភ្នាក់​ងារ​សារព័ត៌មាម AFP កាល​ពី​សប្តាហ៍​មុន​ថា វិធាន​ការ​ដូច​ជា​លើ​​ប្រេង និង​ឧស្ម័ន​ជា​ដើម​គឺ​ត្រូវ​ការ​ពេល​វេលា​ច្រើន​ខែ។

សប្តាហ៍​នេះ មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ (IMF) បាន​និយាយ​ថា សង្គ្រាម​នៅ​អ៊ុយក្រែន​បាន​ធ្វើ​ឲ្យ​ខូច​ខាត​ហេដ្ឋារចនា​សម្ព័ន្ធ​យ៉ាង​ធ្ងន់​ធ្ងរ​ដោយ​គិត​ជា​ប្រាក់​រហូត​ដល់​ពេល​នេះ​ខ្ទង់​៦០​ប៊ីលាន​ដុល្លារ​អាមេរិក ប៉ុន្តែ​មិន​ទាន់​រាប់​បញ្ចូល​ពី​ផល​ប៉ះ​ពាល់​ផ្នែក​សេដ្ឋកិច្ច​ផង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម