ព័ត៌មានអន្ដរជាតិ
ប្រទេស អាស៊ាន មួយនេះអះអាងថា លោក Putin នឹងចូលរួមកិច្ចប្រជុំ G20
ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo បាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេស G20 ដែលឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះ និងគ្រោងធ្វើឡើងខែវិច្ឆិកាឆ្នាំនេះនៅកោះបាលី ។

ការអះអាងនេះធ្វើឡើង បន្ទាប់ពីប្រទេសសមាជិកកំពុងពិចារណាថាតើលោក Putin គួរត្រូវបានអនុញ្ញាតឲ្យចូលរួមដែរឬអត់ទាក់ទងនឹងសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ។
កាលពីថ្ងៃសុក្រលោក Joko បានលាតត្រដាង ក្នុងអំឡុងពេលកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយលោក Putin កាលពីថ្ងៃមុនថា លោក Putin បានបង្ហាញពីបំណងរបស់លោកក្នុងការចូលរួមកិច្ចប្រជុំ G20 នៅឆ្នាំនេះ ។ លោកក៏បាននិយាយដែរថា មេដឹកនាំរុស្ស៊ីរូបនេះក៏បានថ្លែងអំណរគុណចំពោះការអញ្ជើញរបស់លោក Joko ផងដែរ ។

ទន្ទឹមនោះអ្នកនាំពាក្យប្រធានាធិបតីទីក្រុងមូស្គូលោក Dmitry Peskov បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ីកំពុងរៀបចំខ្លួនដើម្បីចូលរួមកិច្ចប្រជុំកំពូលនេះ ប៉ុន្តែវាលឿនពេកក្នុងការពិភាក្សាបញ្ហាលម្អិតណាមួយ ។
ស្របពេលជាមួយគ្នានេះលោក Joko ក៏បានបន្តការអញ្ជើញពិសេសមួយទៅកាន់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ផងដែរ ក្នុងអំឡុងកិច្ចពិភាក្សាតាមទូរស័ព្ទកាលពីថ្ងៃពុធ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ មកដឹងប្រទេសអាស៊ានចំនួន ២ ដកកាតព្វកិច្ចពាក់ម៉ាសនៅទីសាធារណៈ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


