ព័ត៌មានអន្ដរជាតិ
អាមេរិកហៅដំណើរទស្សនកិច្ចរបស់ប្រធានសិទ្ធិមនុស្ស UN ទៅចិនជាកំហុសឆ្គង
វាជាកំហុសឆ្គងមួយសម្រាប់ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលយល់ព្រមធ្វើដំណើរទស្សនកិច្ចទៅប្រទេសចិន។ នេះជាការលើកឡើងរបស់ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃអង្គារ៍ ចំពេលមានការព្រួយបារម្ភថា ការរឹតត្បិតរបស់រដ្ឋាភិបាលលើការចូលរបស់លោកស្រីអាចធ្វើឲ្យខូចខាតដល់កំណត់ត្រាសិទ្ធិមនុស្សរបស់ទីក្រុងប៉េកាំង។
ក្នុងដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃដែលនឹងចាប់ផ្តើមពីថ្ងៃចន្ទ លោកស្រី Michelle Bachelet ឧត្តមស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនឹងធ្វើដំណើរទស្សនិច្ចទៅកាន់តំបន់ស៊ីនជាំងភាគខាងលិចប្រទេសចិនដែលជាកន្លែងការិយាល័យរបស់លោកស្រីបាននិយាយកាលពីឆ្នាំមុនថា ខ្លួនជឿជាក់ថា ជនជាតិមូស្លីមភាគតិច Uyghurs ត្រូវបានឃុំខ្លួនដោយខុសច្បាប់ ធ្វើបាប និងបង្ខំឲ្យធ្វើការ។

សហរដ្ឋអាមេរិកបានហៅសកម្មភាពដែលបានចោទទាំងនោះថាជា “ប្រល័យពូជសាសន៍” ប៉ុន្តែទីក្រុងប៉េកាំងបដិសេធរាល់ការបំពានទាំងអស់។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បាននិយាយថា ៖«យើងខ្ញុំមិនមានសេចក្តីរំពឹងថា ចិននឹងបើកឲ្យចូលតាមការចាំបាច់ដែលត្រូវការអនុវត្តពេញលេញនោះទេ។ ការវាយតម្លៃដោយគ្មានការរៀបចំពីបរិស្ថានសិទ្ធិមនុស្សនៅស៊ីនជាំង»។
«យើងខ្ញុំគិតថា វាជាកំហុសឆ្គងមួយដែលយល់ព្រមធ្វើដំណើរទស្សនកិច្ចក្នុងកាលៈទេសៈនេះ»។ លោក Price បាននិយាយ និងបន្ថែមថា លោកស្រី Bachelet នឹងមិនអាចទទួលបានរូបភាពពេញលេញនៃអំពើឃោរឃៅ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងប្រល័យពូជសាសន៍នៅក្នុងតំបន់។
លោកស្រី Bachelet បានស្នើសុំដើម្បីចូលតំបន់ស៊ីនជាំងដោយគ្មានការហាមឃាត ប៉ុន្តែក្រសួងការបរទេសចិនបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកស្រីនឹងត្រូវបានធ្វើឡើងនៅក្នុងរង្វិលជុំ ខណៈមនុស្សត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកដោយសារវិធានការទប់ស្កាត់កូវីដ-១៩។
ដើមឡើយ ប្រទេសចិនបានបដិសេធថា គ្មានការឃុំឃ្លាំងណាមួយនោះទេ ប៉ុន្តែក្រោយមកបានទទួលស្គាល់ថា ខ្លួនបានបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនវិជ្ជាជីវៈដើម្បីទប់ស្កាត់ចំពោះអ្វីដែលខ្លួនហៅថា គឺជាអំពើភេរវកម្ម ការបំបែកខ្លួន និងលទ្ធិរ៉ាឌីកាល់សាសនានៅស៊ីនជាំង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


