ព័ត៌មានអន្ដរជាតិ
អាមេរិក រៀបចំបញ្ជូនប្រព័ន្ធរ៉ុកកែតរយៈចម្ងាយឆ្ងាយដ៏ទំនើបទៅ អ៊ុយក្រែន (មានវីដេអូ)
សារព័ត៌មាន CNN បានរាយការណ៍ថា សហរដ្ឋអាមេរិកកំពុងរៀបចំ បញ្ជូនប្រព័ន្ធរ៉ុកកែតរយៈចម្ងាយឆ្ងាយដ៏ទំនើបទៅកាន់ប្រទេសអ៊ុយក្រែន ដែលនេះជារឿងដ៏គួរឲ្យកត់សម្គាល់ ចំពោះប្រភេទអាវុធដែលខ្លួនកំពុងផ្តល់ទៅឲ្យទីក្រុង កៀវ។

ដំណឹងនេះកើតឡើង ក្រោយពេលមានការអង្វរករពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky សុំប្រព័ន្ធបែបនេះ ដែលអាចបាញ់គ្រាប់រ៉ុកកែតជាច្រើនគ្រាប់ ក្នុងរយៈចម្ងាយរាប់រយគីឡូម៉ែត្រ។
ប្រព័ន្ធរ៉ុកកែតបាញ់ច្រើនគ្រាប់ (MLRS) នឹងជួយ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន អាចបាញ់រ៉ុកកែតបានកាន់តែឆ្ងាយ។

ទោះបីជាយ៉ាងណាក៏ដោយ មានការព្រួយបារម្ភថា ប្រព័ន្ធនេះ អាចត្រូវបានអ៊ុយក្រែនប្រើប្រាស់ ដើម្បីវាយប្រហារលើគោលដៅនានានៅខាងក្នុងប្រទេសរុស្ស៊ី និងបង្កើនហានិភ័យ។
យោងតាមសារព័ត៌មាន CNN, រដ្ឋបាលលោក Biden ត្រូវបានគេជឿថា កំពុងរៀបចំសម្រាប់ការបញ្ជូនអាវុធនេះ ជាផ្នែកមួយនៃកញ្ចប់ជំនួយ ដែលអាចប្រកាសនៅសប្តាហ៍ក្រោយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ អ៊ុយក្រែន ទទួលស្គាល់ បរាជ័យដ៏ធំ
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២៣ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ២៤ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


