ព័ត៌មានអន្ដរជាតិ
លោក Zelensky ថា រដូវរងាឆ្នាំនេះគឺលំបាកជាងពេលណាទាំងអស់សម្រាប់ អ៊ុយក្រែន
លោកប្រធានាធិបតី Volodymyr Zelenskyy បាននិយាយថា រដូវរងាឆ្នាំនេះនឹងក្លាយជារដូវលំបាកបំផុតសម្រាប់ប្រជាជនអ៊ុយក្រែន ចាប់តាំងពីប្រទេសនេះបានទទួលឯករាជ្យនៅឆ្នាំ ១៩៩១ មក ។

លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថារបស់លោកថា “បច្ចុប្បន្នយើងត្រូវរៀបចំសម្រាប់រដូវរងានៅឆ្នាំនេះ ហើយវាមិនធ្លាប់កើតមានទាល់តែសោះ ចាប់តាំងពីប្រទេសទទួលបានឯករាជ្យ ដោយសារតែសង្គ្រាមលុកលុយរបស់រុស្ស៊ី ហើយក្រុមមន្ត្រីរបស់យើងក៏កំពុងពិភាក្សាអំពីការទិញឧស្ម័ន និងធ្យូងថ្មបន្ថែមផងដែរដើម្បីផ្ដល់ការកម្ដៅដល់ប្រជាជនរបស់យើង” ។
លោក Zelensky បញ្ជាក់ថា “នៅពេលនេះយើងនឹងមិនលក់ឧស្ម័ន និងធ្យូងថ្មរបស់យើងទៅក្រៅប្រទេសនោះទេ ហើយផលិតកម្មក្នុងស្រុកទាំងអស់នឹងត្រូវបម្រុងទុកសម្រាប់ប្រជាពលរដ្ឋយើង” ។

លោកក៏បាននិយាយផងដែរថា រដ្ឋមន្ត្រីរបស់យើងកំពុងធ្វើការជួសជុលរោងចក្រថាមពលកម្ដៅ រោងចក្រផលិតកម្ដៅរួមបញ្ចូលគ្នា និងឡកម្ដៅដែលរងការខូចខាតក្នុងសង្គ្រាម” ។
គួរបញ្ជាក់ថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់លោកប្រធានាធិបតីជាមួយមន្ត្រីរដ្ឋាភិបាល និងតំណាងក្រុមហ៊ុនថាមពលរដ្ឋ និងនិយតកររបស់អ៊ុយក្រែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ ណាតូ ធ្វើសមយុទ្ធទ័ពជើងទឹកជាមួយប្រទេសត្រៀមចូលជាសមាជិកនៅ សមុទ្របាល់ទិក
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


