Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន​​ត្រូវ​​បាន​​បោះ​​ឆ្នោត​​ចូល​​ក្រុម​​ប្រឹក្សា​​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ​ ​​២​​ឆ្នាំ​

បានផុស

នៅ

កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ប្រទេសជប៉ុនស្ថិតក្នុងចំណោមប្រទេសចំនួន៥ត្រូវបានបោះឆ្នោតឲ្យទទួលបានអាសនៈមិនអចិន្ត្រៃនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០២៣ និង២០២៤។

ប្រទេសស្វីស ម៉ូសំប៊ិក ម៉ាល់តា និងអេក្វាឌ័រ ក៏នឹងកាន់អាសនៈរយៈពេលពីរឆ្នាំនេះផងដែរ ដែលនឹងចាប់ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។ ប្រទេសទាំង៥ខាងលើនេះនឹងកាន់តំណែងបន្តពីប្រទេសឥណ្ឌា ន័រវេស កេនយ៉ា ម៉ិកស៊ិក និងអៀរឡង់។

មហា​សន្និបាត​ UN
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានសមាជិកចំនួន១៥ ក្នុងនោះមាន៥ជាសមាជិកអចិន្ត្រៃគឺសហរដ្ឋអាមេរិក រុស្ស៊ី ចិន បារាំង និងអង់គ្លេស។

សម្រាប់តំណែងចំនួន១០ផ្សេងទៀតត្រូវបានបំពេញដោយប្រទេសផ្សេងសម្រាប់រយៈពេល២ឆ្នាំដែលត្រូវបានប្រកាសជារៀងរាល់ឆ្នាំ។

ប្រទេសជប៉ុន ស្វីស ម៉ូសំប៊ិក ម៉ាល់តា និងអេក្វាឌ័រ ត្រូវបានបោះឆ្នោតដោយមហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងការបោះឆ្នោតសម្ងាត់មួយ។ ក្នុងចំណោមសមាជិកចំនួន១៩៣របស់មហាសន្និបាត ជប៉ុនទទួលបានសំឡេងគាំទ្រចំនួន១៨៤។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក Odawara Kiyoshi បានលើកឡើងថា អាទិភាពរបស់រដ្ឋាភិបាលទីក្រុងតូក្យូគឺសន្តិសុខ ​ថាមពល និងស្បៀងអាហារ។

ចំពោះប្រទេសម៉ូសំប៊ិកត្រូវបានបោះឆ្នោតចូលជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនដែលទទួលបានសំឡេងគាំទ្រ​១៩២។ ចំណែកស្វីសទទួលបាន១៨៧សំឡេង ប្រទេសម៉ាល់តាទទួលបាន១៨៥សំឡេង និងអេក្វាឌ័រទទួលបាន១៩០សំឡេង៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម