ព័ត៌មានអន្ដរជាតិ
វេជ្ជបណ្ឌិត Fauci ល្បីខាងយុទ្ធសាស្ត្រទប់ស្កាត់កូវីដរបស់លោក ចូ បៃដិន ឆ្លងកូវីដ
លោកវេជ្ជបណ្ឌិត Anthony Fauci ដែលជាមន្ត្រីសុខភាពសាធារណៈដ៏ល្បីល្បាញរបស់រដ្ឋាភិបាលអាមេរិកក្នុងយុទ្ធសាស្ត្រទប់ស្កាត់ជំងឺរាតត្បាតកូវីដបានធ្វើតេស្តរកឃើញឆ្លងកូវីដ-១៩កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។

វិទ្យាស្ថានសុខភាពជាតិ (NIH) អាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា លោកវេជ្ជបណ្ឌិត Fauci ដែលជាប្រធានទីប្រឹក្សាផ្នែកវេជ្ជសាស្ត្ររបស់លោកប្រធានាធិបតី ចូ បៃដិន កើតមានរោគសញ្ញាស្រាល។ ក្នុងរយៈពេលថ្មីៗនេះ លោកមិនបានទំនាក់ទំនងជិតស្និទ្ធជាមួយលោកប្រធានាធិបតីទេ។
វិទ្យាស្ថានសុខភាពជាតិបានបញ្ជាក់ថា លោក Fauci ដែលអាយុ៨១ឆ្នាំបានចាក់វ៉ាក់សាំងពេញដូស និងបានចាក់ដូសបន្ថែមពីរដងទៀត កំពុងស្ថិតនៅក្នុងផ្ទះដាច់ដោយឡែក និងបន្តធ្វើការចេញពីផ្ទះធម្មតា។
លោក Fauci ដែលជានាយកវិទ្យាស្ថានជាតិអាឡែរហ្ស៊ី និងជំងឺឆ្លងជាយូរមកហើយ មានកេរ្តិ៍ឈ្មោះល្បីល្បាញ និងជាអ្នកជំនាញសុខភាពសាធារណៈដ៏គួរឲ្យទុកចិត្តមួយរូបអំឡុងលោកទទួលបន្ទុកដោះស្រាយជំងឺកូវីដ-១៩វាយប្រហារខ្លាំងតាំងពីអតីតប្រធានាធិបតី ដូណាល់ ត្រាំ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


