Connect with us

ព័ត៌មានអន្ដរជាតិ

កប៉ាល់បរទេសទី១  ចាកចេញពីកំពង់ផែ Mariupol តាមច្រករបៀងដែលបើកដោយយោធារុស្ស៊ី (មានវីដេអូ)

បានផុស

នៅ

អ្នកឆ្លើយឆ្លងព័ត៌មានរបស់ Sputnik បានរាយការណ៍ថា កប៉ាល់បរទេសទីមួយ ឈ្មោះ Azov Concord ក្រោមទង់ជាតិនៃប្រទេសម៉ាល់តា បានចាកចេញពីកំពង់ផែ Mariupol ហើយ តាមច្រករបៀងមនុស្សធម៌ដែលរៀបចំដោយយោធារុស្ស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កប៉ាល់ដឹកទំនិញមួយគ្រឿងនេះ កំពុងធ្វើដំណើរទៅកាន់ទីក្រុង Novorossiysk អមដោយនាវាចម្បាំងរុស្ស៊ី។

ក្នុងអំឡុងពេលប្រយុទ្ធសម្រាប់ទីក្រុង Mariupol កប៉ាល់ត្រូវបានខូចខាត ប៉ុន្តែម្ចាស់កប៉ាល់បានគ្រប់គ្រងប្រព័ន្ធទាំងអស់ឡើងវិញ ជ្រើសរើសនាវិក និងចាកចេញពីកំពង់ផែ។ មុន​ពេល​ចេញ​ដំណើរ ក្រុមហ៊ុន​ ក៏បាន​បង់​ថ្លៃ​សេវា​កំពង់ផែ​ពេញលេញផងដែរ។

គួរបញ្ជាក់ថា ពីដំបូង នាវា Azov Concord ត្រូវបានគេសន្មត់ថានឹងចាកចេញពីកំពង់ផែនៅថ្ងៃទី ១៨ ខែមិថុនា ហើយនាវិកបានត្រៀមរួចរាល់ ប៉ុន្តែត្រូវរង់ចាំការអនុញ្ញាតពីគយ និងសេវាព្រំដែន។

ក្នុងចំណោមនាវាបរទេសចំនួនប្រាំបន្ថែមទៀតនៅកំពង់ផែ Mariupol, នាវាប៊ុលហ្គារីឈ្មោះ Tsarevna ទំនងជានឹងចេញដំណើរបន្ទាប់ ខណៈការរៀបចំបច្ចេកទេស និងការងារឯកសារជិតបំពេញរួចរាល់៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik, AA

ចុចអាន៖ ពូទីន ប្រកាសដាក់ពង្រាយមីស៊ីលទំនើប នៅចុងឆ្នាំនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម