ព័ត៌មានអន្ដរជាតិ
លក្ខណៈពិសេស និងចំណុចខ្លាំងរបស់មីស៊ីល Satan II ដែលលោក ពូទីន ប្រកាសដាក់ពង្រាយចុងឆ្នាំ
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ទីក្រុងមូស្គូនឹងពង្រឹង និងធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនបន្ថែមទៀត រួមទាំងការដាក់ពង្រាយមីស៊ីលឆ្លងទ្វីបស៊េរីថ្មីឈ្មោះ Satan II នៅចុងឆ្នាំ២០២២នេះផងដែរ។

លោក ពូទីន បានធ្វើអត្ថាធិប្បាយកាលពីថ្ងៃអង្គារទី២១ខែមិថុនា នៅក្នុងកិច្ចប្រជុំតាមទូរទស្សន៍ជាមួយនិស្សិតបញ្ចប់ការសិក្សា នៅបណ្ឌិត្យសភាយោធា ចំពេលមានការលុកលុយជាបន្តបន្ទាប់របស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។
តើមីស៊ីល Satan II មានលក្ខណៈពិសេស និងខ្លាំងកម្រិតណាទៅ?
មីស៊ីល Sarmat ឬ Satan II ជាមីស៊ីលផ្លោងអន្តរទ្វីប រយៈចម្ងាយឆ្ងាយបំផុតរបស់ពិភពលោក ដែលមានសមត្ថភាពវាយប្រហារគោលដៅបានចម្ងាយ ១១ ២០០ ម៉ាយល៍។ នេះមានន័យថា វាអាចវាយប្រហារគោលដៅបានយ៉ាងងាយស្រួលនៅសហរដ្ឋអាមេរិក និងអឺរ៉ុប។

មីស៊ីលនេះ អាចហោះដល់ចក្រភពអង់គ្លេស ក្នុងរយៈពេលត្រឹមតែ៣នាទីប៉ុណ្ណោះ។ Sarmat មានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ១០ ឬច្រើនជាងនេះ និងអាចបំផ្លាញទឹកដីដែលមានទំហំប៉ុនអង់គ្លេស ឬបារាំងក្នុងការវាយប្រហារតែមួយគ្រាប់។
អ្វីដែលកាន់តែពិសេស បើយោងតាមរុស្ស៊ី, មីស៊ីល Satan II អាចហោះហើរជាមួយនឹងគន្លងផ្សេងៗគ្នា ហើយអាចគេចពីប្រព័ន្ធការពារមីស៊ីលគ្រប់ប្រភេទ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ពូទីន ប្រកាសដាក់ពង្រាយមីស៊ីលទំនើប នៅចុងឆ្នាំនេះ
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


