ព័ត៌មានអន្ដរជាតិ
លោក Biden ជំរុញ G7 ឲ្យឈររួមគ្នា ខណៈមេដឹកនាំ កំណត់គោលដៅលើ មាស និងតម្លៃប្រេងរបស់រុស្ស៊ី (មានវីដេអូ)
ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រាប់សម្ព័ន្ធមិត្តកាលពីថ្ងៃអាទិត្យទី២៦ ខែមិថុនា ថា យើងត្រូវតែឈរជាមួយគ្នា ប្រឆាំងនឹងរុស្ស៊ី។ លោកបានលើកឡើងបែបនេះ នៅពេលមេដឹកនាំក្រុមប្រទេស G7 ជួបជុំគ្នា សម្រាប់កិច្ចប្រជុំកំពូល ដែលគ្របដណ្តប់ដោយបញ្ហាសង្រ្គាមនៅអ៊ុយក្រែន និងផលប៉ះពាល់របស់សង្គ្រាមនេះ ទៅលើការផ្គត់ផ្គង់អាហារ ថាមពល និងសេដ្ឋកិច្ចពិភពលោក។

នៅពេលចាប់ផ្តើមកិច្ចប្រជុំនៅតំបន់ភ្នំ អាល់បាវ៉ារៀ ប្រទេសអ្នកមានចំនួនបួន ក្នុងចំណោមក្រុមប្រទេសទាំងប្រាំពីរ បានចាត់វិធានការហាមឃាត់ការនាំចូលមាសរបស់រុស្ស៊ី ដើម្បីរឹតបន្តឹងការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ និងកាត់ផ្តាច់មធ្យោបាយផ្តល់ហិរញ្ញប្បទានដល់ការលុកលុយអ៊ុយក្រែន។
ប៉ុន្តែគេមិនច្បាស់ទេថាតើមានការឯកភាពពីសំណាក់ G7 លើផែនការនេះដែរឬទេ ដោយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បាននិយាយថា បញ្ហានេះនឹងត្រូវដោះស្រាយដោយប្រុងប្រយ័ត្ន និងពិភាក្សាបន្ថែមទៀត។
រដ្ឋាភិបាលអង់គ្លេស និយាយកាលពីថ្ងៃអាទិត្យថា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ជប៉ុន និងកាណាដា បានយល់ព្រមលើការហាមឃាត់ការនាំចូលមាសពីរុស្សី។
ចក្រភពអង់គ្លេសនិយាយថា បម្រាមនេះគឺសំដៅទៅលើអ្នកមានទ្រព្យស្តុកស្តម្ភរបស់រុស្ស៊ី ដែលបាននិងកំពុងទិញមាសដែលមានសុវត្ថិភាព ដើម្បីកាត់បន្ថយផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុនៃទណ្ឌកម្មរបស់លោកខាងលិច។ ការនាំចេញមាសរបស់រុស្ស៊ីមានតម្លៃ ១៥.៥ ពាន់លានដុល្លារកាលពីឆ្នាំមុន។
ចំណែកប្រភពរដ្ឋាភិបាលអាល្លឺម៉ង់បានឲ្យដឹងថា មេដឹកនាំក្រុមប្រទេស G7 ដូចជាចក្រភពអង់គ្លេស បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ ជប៉ុន អ៊ីតាលី និងកាណាដា ក៏កំពុងមានកិច្ចពិភាក្សាប្រកបដោយផ្លែផ្កា ស្តីពីតម្លៃលើប្រេងរុស្ស៊ីផងដែរ។
យោងមន្ត្រីម្នាក់មកពីការិយាល័យប្រធានាធិបតីបារាំង, ទីក្រុងប៉ារីសនឹងជំរុញឲ្យមានការកំណត់តម្លៃប្រេង និងឧស្ម័ន ហើយបើកចំហដើម្បីពិភាក្សាលើសំណើរបស់អាមេរិក។
ម្ចាស់ផ្ទះ G7 គឺអធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានអញ្ជើញប្រទេសសេណេហ្គាល់ អាហ្សង់ទីន ឥណ្ឌូណេស៊ី ឥណ្ឌា និងអាហ្រ្វិកខាងត្បូង ជាប្រទេសដៃគូនៅក្នុងកិច្ចប្រជុំកំពូលនេះ។ ប្រទេសជាច្រើននៃភាគខាងត្បូងពិភពលោក កំពុងមានក្តីព្រួយបារម្ភអំពីការខូចខាតវត្ថុបញ្ចាំពីទណ្ឌកម្មរបស់លោកខាងលិច លើរុស្ស៊ី។
អង្គការ Oxfam និងក្រុមយុទ្ធនាការផ្សេងទៀត បាននិយាយថា ការឈឺចាប់ពីការឡើងថ្លៃម្ហូបអាហារសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍គឺជារឿងសំខាន់។
ពួកគេចង់ឲ្យមេដឹកនាំ G7 យកពន្ធលើប្រាក់ចំណេញសាជីវកម្ម ដើម្បីជួយអ្នកដែលរងគ្រោះដោយវិបត្តិស្បៀងអាហារ លុបចោលបំណុលរបស់ប្រទេសក្រីក្របំផុត និងជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិស្បៀងអាហារ និងការប្រែប្រួលអាកាសធាតុ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


