ព័ត៌មានអន្ដរជាតិ
ស្រីលង្កា កំណត់ការលក់ប្រេងឥន្ធនៈតែសេវាកម្មសំខាន់ៗប៉ុណ្ណោះ ហើយឲ្យ ប្រជាជនធ្វើការពីផ្ទះ
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនស្រីលង្កាលោក Bandula Gunawardena បាននិយាយកាលពីថ្ងៃចន្ទថា អាជ្ញាធរស្រីលង្កាបានកំណត់ការលក់ប្រេងឥន្ធនៈចំពោះតែសេវាកម្មសំខាន់ៗប៉ុណ្ណោះដើម្បីទប់ទល់នឹងការខ្វះខាតប្រេងឥន្ធនៈសាជាថ្មី ។
លោក Gunawardena បាននិយាយថា “គណៈរដ្ឋមន្ត្រីបានសម្រេចចិត្តផ្តល់ប្រេងឥន្ធនៈសម្រាប់តែសេវាកម្មសំខាន់ៗប៉ុណ្ណោះ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ១០ ខែកក្កដា ហើយលោកក៏បានជំរុញឲ្យនិយោជិតទាំងសាធារណៈ និងឯកជនដាក់ពាក្យធ្វើការតាមផ្ទះរហូតដល់ថ្ងៃបញ្ចប់ការកំណត់” ។
លោក Gunawardena បានបញ្ជាក់ថា ប្រេងឥន្ធនៈនឹងត្រូវបានផ្គត់ផ្គង់សម្រាប់តែសេវាសំខាន់ៗដូចជា វិស័យសុខាភិបាល ការដឹកជញ្ជូនម្ហូបអាហារ វិស័យកសិកម្ម និងមន្ទីរពេទ្យ ។
បច្ចុប្បន្នស្រីលង្កាកំពុងប្រឈមមុខនឹងវិបត្តិនយោបាយ និងសេដ្ឋកិច្ចអាក្រក់បំផុត ចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ ១៩៤៨ ។ នៅពាក់កណ្តាលខែមេសា ស្រីលង្កាបានសងបំណុលបរទេសរបស់ខ្លួនជាបណ្តោះអាសន្ន ហើយពេលនេះកំពុងរង់ចាំការរៀបចំរចនាសម្ព័ន្ធឡើងវិញក្រោមកម្មវិធីកែសម្រួលសេដ្ឋកិច្ចដែលគាំទ្រដោយ IMF ខណៈបំណុលបរទេសរបស់ប្រទេសស្រីលង្កាត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៥១ ពាន់លានដុល្លារ ។
វិបត្តិសេដ្ឋកិច្ចនេះបណ្តាលមកពីកង្វះរូបិយប័ណ្ណបរទេសដែលបណ្តាលមកពីការធ្លាក់ចុះនៃវិស័យទេសចរណ៍ អំឡុងពេលជំងឺរាតត្បាតកូវីដ ១៩ ដោយធ្វើឲ្យប្រទេសនេះមិនអាចទិញប្រេងឥន្ធនៈគ្រប់គ្រាន់ ហើយប្រជាជនប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងឧស្ម័ន ខណៈតំបន់ជាច្រើនប្រឈមនឹងការដាច់ចរន្តអគ្គិសនីជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
កីឡា១២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


