ព័ត៌មានអន្ដរជាតិ
ទាហានអ៊ុយក្រែន ប្រើមីស៊ីលផលិតដោយអង់គ្លេស បាញ់ទម្លាក់ឧទ្ធម្ភាគចក្រតម្លៃជាង ១៤លានដុល្លាររបស់ រុស្ស៊ី
នេះគឺជាវីដេអូស្តែងៗ កងទ័ពអ៊ុយក្រែន បាញ់ទម្លាក់ឧទ្ធម្ភាគចក្ររុស្ស៊ីដែលមានបច្ចេកវិទ្យាខ្ពស់តម្លៃ១៤ ៧៣៩ ៧២០លានដុល្លារអាមេរិក ដោយប្រើមីស៊ីលបាញ់ពីដីទៅអាកាសដែលផលិតដោយចក្រភពអង់គ្លេស។

ទាហានមកពីកងពលតូចទ័ពអាកាសទី ៩៥ របស់អ៊ុយក្រែន ដែលមានមូលដ្ឋាននៅទីក្រុង Zhytomyr ភាគពាយព្យ បានប្រើមីស៊ីល Martlet ឬត្រូវបានគេស្គាល់នៅចក្រភពអង់គ្លេសថា Starstreak ដើម្បីវាយប្រហារឧទ្ធម្ភាគចក្រធុន Kamov KA-52 របស់រុស្ស៊ី។
ឧទ្ធម្ភាគចក្រ មួយកៅអីរបស់រុស្ស៊ី ត្រូវបានគេដាក់ឈ្មោះហៅក្រៅថា Black Shark ហើយត្រូវគេពិពណ៌នាថាជា “ឧទ្ធម្ភាគចក្រសាហាវបំផុត” របស់រុស្ស៊ី ដោយសារតែប្រព័ន្ធគ្រប់គ្រងសមរភូមិរបស់វា អនុញ្ញាតឲ្យវាចែករំលែកទិន្នន័យជាមួយយន្តហោះផ្សេងទៀត ដើម្បីសម្របសម្រួលប្រតិបត្តិការវាយប្រហារ។

ថ្វីបើតម្លៃរបស់វាជាង ១៤លានដុល្លារក៏ដោយ ក៏ប៉ុន្តែវាមិនអាចគេចផុតពីមីស៊ីលដែលបាញ់ដោយអ៊ុយក្រែនបានទេ ខណៈមីស៊ីលប្រើពេលត្រឹមតែ៣០វិនាទីប៉ុណ្ណោះ ហោះទៅចំឧទ្ធម្ភាគចក្រ។
ទោះបីជាវីដេអូនេះមិនបង្ហាញពីឧទ្ធម្ភាគចក្រខូចខាតក៏ដោយ ប៉ុន្តែប្រភពការពារជាតិអ៊ុយក្រែនអះអាងថា ឧទ្ធម្ភាគចក្រត្រូវបានបាញ់ទម្លាក់។
គួរបញ្ជាក់ថា មីស៊ីល Martlet គឺជាអាវុធធុនស្រាលបាញ់ពីដីទៅអាកាស ដែលត្រូវបានបង្កើតឡើងសម្រាប់ចក្រភពអង់គ្លេសដោយក្រុមហ៊ុន Thales Air Defence។
ចង់ដឹងយ៉ាងណា តោះទៅទស្សនាវីដេអូទាំងអស់គ្នា!
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី គំរាម ផ្ទុះសង្គ្រាមលោកលើកទី៣ បើណាតូ ហ៊ានតែធ្វើរឿងម្យ៉ាង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


