ព័ត៌មានអន្ដរជាតិ
ថៃ ប្រើធម៌ក្តៅលើជនបរទេស ដើម្បីស្តារមុខមាត់ជាតិ
តាមសេចក្តីរាយការណ៍របស់ Khaosod, អាជ្ញាធរអន្តោប្រវេសន៍ថៃ នឹងចាប់ផ្តើមដកហូតទិដ្ឋាការជនបរទេសរូបណា ដែលត្រូវបានរកឃើញថា ស្នាក់នៅដោយគ្មានហេតុផលត្រឹមត្រូវឬជាប់ពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋ ក្នុងយុទ្ធនាការបង្ក្រាបដើម្បីស្ដារកេរ្តិ៍ឈ្មោះទេសចរណ៍របស់ខ្លួន។

លោក Roy Ingpairoj អគ្គស្នងការរងនគរបាលជាតិថៃ បានចេញសេចក្តីណែនាំនេះ ដល់នាយកដ្ឋានអាជ្ញាធរអន្តោប្រវេសន៍ ដោយអំពាវនាវឲ្យបង្កើនការត្រួតពិនិត្យជនបរទេសដែលកំពុងស្នាក់នៅក្នុងប្រទេសថៃ។
ប៉ូលិសថៃ ចង់ឲ្យជនបរទេសទាំងអស់ដែលចេញ-ចូលប្រទេស ត្រូវឆ្លងកាត់ការត្រួតពិនិត្យតឹងរ៉ឹង ហើយរឿងនេះក៏នឹងអនុវត្តចំពោះអ្នកដែលចង់បន្តទិដ្ឋាការផងដែរ។

តាមការណែនាំ, រាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយជនបរទេស នឹងត្រូវស៊ើបអង្កេតនិងកាត់ទោស រួមទាំងការបំពានច្បាប់អន្តោប្រវេសន៍ផងដែរ ហើយជនបរទេស ក៏នឹងត្រូវបានស៊ើបអង្កេតដែរ ដើម្បីកំណត់ថាតើពួកគេមានទំនាក់ទំនងជាមួយឧក្រិដ្ឋជនដូចម៉ាហ្វីយ៉ាឬក៏អត់។
ការបង្ក្រាបនេះកើតឡើង ស្របពេលប្រទេសថៃ ត្រូវញាំញីដោយសកម្មភាពឧក្រិដ្ឋកម្មប្រព្រឹត្តដោយជនបរទេស បណ្តាលឲ្យខូចកេរ្តិ៍ឈ្មោះរបស់ខ្លួនយ៉ាងខ្លាំង។

យោងតាមនាយកដ្ឋានទំនាក់ទំនងសាធារណៈ, ចាប់តាំងពីថ្ងៃទី១ខែតុលាឆ្នាំ២០២៣មក ប៉ូលិសថៃបានចាប់ខ្លួនជនបរទេសចំនួន៦១៤នាក់ ពាក់ព័ន្ធឧក្រិដ្ឋកម្មជាច្រើន រួមទាំងការលួចនៅក្នុងតំបន់ទេសចរណ៍ ធ្វើការងារខុសច្បាប់ បំពានចរាចរណ៍ និងបទល្មើសទាក់ទងនឹងការរួមភេទផងដែរ។
ករណីឧក្រិដ្ឋកម្មល្បីបំផុតនាពេលថ្មីៗនេះ គឺពាក់ព័ន្ធនឹងអ្នកទេសចរពីរនាក់មកពីប្រទេសនូវែលសេឡង់ ដែលត្រូវបានឃុំខ្លួនពីបទវាយប្រហារលើមន្ត្រីប៉ូលិសនៅភូកេត។ ពួកគេត្រូវជាប់ក្នុងបញ្ជីខ្មៅ ដោយដកហូតទិដ្ឋាការ និងហាមមិនឲ្យជាន់ដីប្រទេសថៃអស់មួយជីវិត៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


