ព័ត៌មានអន្ដរជាតិ
លីទុយអានី ប្រកាសអនុញ្ញាតឲ្យទំនិញជាប់ទណ្ឌកម្មរបស់រុស្ស៊ី ឆ្លងកាត់ទៅតំបន់ Kaliningrad
សមាជិកសហភាពអឺរ៉ុប (EU) គឺប្រទេស លីទុយអានី នឹងអនុញ្ញាតឲ្យទំនិញដែលជាប់ទណ្ឌកម្មរបស់រុស្ស៊ី ឆ្លងកាត់ទឹកដីរបស់ខ្លួន តាមផ្លូវឆ្ពោះទៅកាន់តំបន់ Kaliningrad។
នេះបញ្ជាក់ពីការផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន បន្ទាប់ពីមានការណែនាំថ្មីដោយគណៈកម្មការអឺរ៉ុប។
គោលការណ៍ណែនាំថ្មីកាលពីថ្ងៃពុធទី១៣ខែកក្កដា បានធ្វើឡើង បន្ទាប់ពីមានភាពតានតឹងរយៈពេលជាច្រើនសប្តាហ៍រវាងទីក្រុងមូស្គូ លីទុយអានី និង EU ពាក់ព័ន្ធការអនុវត្តទណ្ឌកម្ម លើប្រទេសរុស្ស៊ី។
តំបន់ Kaliningrad ដែលមានព្រំប្រទល់ជាប់នឹងរដ្ឋ EU ហើយពឹងផ្អែកលើផ្លូវដែក និងផ្លូវថ្នល់ឆ្លងកាត់ប្រទេសលីទុយអានីសម្រាប់ទំនិញភាគច្រើន គឺបានកាត់ផ្តាច់ការដឹកជញ្ជូនទំនិញពីរុស្ស៊ីដីគោក ចាប់តាំងពីថ្ងៃទី១៧ខែមិថុនាមក ក្រោមទណ្ឌកម្មដែលដាក់ដោយទីក្រុងព្រុចសែល។
ទណ្ឌកម្មត្រូវបានរៀបចំឡើង ដើម្បីរារាំងការនាំចូលផលិតផលរុស្ស៊ីមួយចំនួនដូចជា វ៉ូដកា និងដែក ទៅក្នុង EU។
មុននេះ ទីក្រុងមូស្គូនិយាយថា ការរឹតបន្តឹងការដឹកជញ្ជូនទំនិញពីប្រទេសរុស្ស៊ីទៅ Kaliningrad គឺជាការបិទផ្លូវខុសច្បាប់។ យ៉ាងណាក្តី លីទុយអានី និយាយថា ខ្លួនគ្មានជម្រើសអ្វីក្រៅពីការអនុវត្តច្បាប់ដែលកំណត់ដោយទីក្រុងព្រុចសែល នោះទេ។
ទន្ទឹមនោះ អភិបាលតំបន់ Kaliningrad លោក Anton Alikhanov បានសរសេរនៅលើ Telegram ថា គោលការណ៍ណែនាំថ្មីនេះ គឺគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ ដែលយើងត្រូវការដើម្បីដោះស្រាយភាពជាប់គាំង។ យើងនឹងបន្តធ្វើការឆ្ពោះ ទៅរកការដកការរឹតបន្តឹងទាំងស្រុង។
សេចក្តីណែនាំដែលចេញផ្សាយកាលពីថ្ងៃពុធបាននិយាយថា ទណ្ឌកម្មពាណិជ្ជកម្ម មិនគួរអនុវត្តចំពោះការដឹកជញ្ជូនរវាងប្រទេសរុស្ស៊ី និងតំបន់ Kaliningrad របស់ខ្លួនទេ ដរាបណាបរិមាណមិនលើសពីកម្រិតមធ្យមរបស់ពួកគេ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ការដឹកជញ្ជូនទំនិញយោធា និងបច្ចេកវិទ្យាដែលជាប់ទណ្ឌកម្មនៅតែត្រូវបានហាមឃាត់យ៉ាងពេញទំហឹង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ អាមេរិក គំរាមរុស្ស៊ី បើហ៊ានវាយប្រហារ លីទុយអានី
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៤៣ នាទី agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


