ព័ត៌មានអន្ដរជាតិ
EU នឹងផ្តោតលើ មាស របស់រុស្ស៊ី ក្នុងកញ្ចប់ទណ្ឌកម្មថ្មី
សហភាពអឺរ៉ុប (EU) នឹងកំណត់គោលដៅ លើការនាំចេញ មាស របស់រុស្ស៊ី នៅក្នុងកញ្ចប់ទណ្ឌកម្មថ្មីរបស់ខ្លួន ចំពេលសង្រ្គាមនៅអ៊ុយក្រែន កំពុងតែបន្ត។

រហូតមកដល់ពេលនេះ EU បានអនុម័តកញ្ចប់ទណ្ឌកម្មចំនួន៦ លើប្រទេសរុស្ស៊ី ខណៈកញ្ចប់ចុងក្រោយគឺអនុម័តកាលពីខែមិថុនា ដែលដាក់បម្រាមលើការនាំចូលប្រេងរុស្ស៊ីភាគច្រើន។
ប្រធានគណៈកម្មការ EU លោកស្រី Ursula von der Leyen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រទី១៥ខែកក្កដាថា “សង្រ្គាមដ៏ឃោរឃៅរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន នៅតែបន្តមិនឈប់។ ដូច្នេះហើយ យើងកំពុងស្នើសុំនៅថ្ងៃនេះ ដើម្បីរឹតបន្តឹងការដាក់ទណ្ឌកម្មរបស់ EU ប្រឆាំងនឹងវិមានក្រឹមឡាំង អនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព និងបន្តរហូតដល់ខែមករាឆ្នាំ២០២៣”។

ចំណាត់ការលើការនាំចេញមាសនេះ គឺជាការបំពេញដល់សេចក្តីសម្រេចដែលបានព្រមព្រៀងដោយប្រទេសឧស្សាហកម្មបំផុតរបស់ពិភពលោកនៅឯកិច្ចប្រជុំ G7 កាលពីចុងខែមិថុនា ដែលសមាជិក EU ដូចជាអាល្លឺម៉ង់ បារាំង និងអ៊ីតាលីបានចូលរួម។ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា និងជប៉ុន បានដាក់បម្រាមនេះរួចទៅហើយ។
សំណើរបស់គណៈកម្មាការនេះ ត្រូវលើកយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេស EU នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។

គួរបញ្ជាក់ថា ការដាក់ទណ្ឌកម្មចំនួន៦លើកមុន បានកំណត់គោលដៅលើសេដ្ឋកិច្ចរបស់រុស្ស៊ី ប្រព័ន្ធហិរញ្ញវត្ថុ ធនាគារកណ្តាល មន្ត្រីរដ្ឋាភិបាលកំពូល ព្រមទាំងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងមន្ត្រីក្នុងរដ្ឋាភិបាលរបស់លោកផងដែរ។
យ៉ាងណាក្តី វិធានការដាក់ទណ្ឌកម្មមួយចំនួន ទើបតែចាប់ផ្តើមចូលជាធរមានកាលពីខែមុនប៉ុណ្ណោះ បន្ទាប់ពីរយៈពេលអន្តរកាល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ប្រធានាធិបតីប្រេស៊ីល និយាយថា មានផែនការបញ្ចប់ជម្លោះ រុស្ស៊ី-អ៊ុយក្រែន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


