ព័ត៌មានអន្ដរជាតិ
លោក Zelensky ប្រាប់ឲ្យមន្ត្រី ឈប់និយាយអំពីយុទ្ធសាស្ត្រយោធារបស់ អ៊ុយក្រែន ជាមួយអ្នកសារព័ត៌មាន
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍ទី១១ខែសីហា បានប្រាប់មន្ត្រីរដ្ឋាភិបាល ឲ្យឈប់និយាយជាមួយអ្នកសារព័ត៌មានអំពីយុទ្ធសាស្ត្រយោធារបស់ទីក្រុង កៀវ ប្រឆាំងនឹងរុស្ស៊ី ដោយលោកអះអាងថា ការកត់សម្គាល់បែបនេះគឺជា ភាពគ្មានទំនួលខុសត្រូវ។
បន្ទាប់ពីការបំផ្ទុះដ៏ធំ ដែលបានបំផ្លិចបំផ្លាញមូលដ្ឋានទ័ពអាកាសរុស្ស៊ីនៅតំបន់ Crimea កាលពីថ្ងៃអង្គារ, កាសែត New York Times និង Washington Post បានដកស្រង់សម្តីមន្ត្រីមិនបញ្ចេញអត្តសញ្ញាណដោយនិយាយថា កងកម្លាំងអ៊ុយក្រែនគឺជាអ្នកទទួលខុសត្រូវ ផ្ទុយទៅវិញ រដ្ឋាភិបាលក្នុងទីក្រុង កៀវ បានបដិសេធបញ្ជាក់ថាតើ ខ្លួនជាអ្នកនៅពីក្រោយការផ្ទុះនោះមែនឬក៏អត់។
លោក Zelensky បាននិយាយនៅក្នុងសុន្ទរកថាពេលល្ងាចថា “សង្គ្រាមមិនមែនជាពេលវេលាដើម្បីអួតអាង និងការនិយាយខ្លាំងៗនោះទេ។ បើអ្នកបង្ហាញព័ត៌មានលម្អិតកាន់តែតិចនៃផែនការការពាររបស់អ្នក នោះអ្នកនឹងអាចអនុវត្តផែនការទាំងនោះបាន កាន់តែប្រសើរ”។
លោកបន្តថា “ប្រសិនបើអ្នកចង់ឲ្យគេចាប់អារម្មណ៍ នោះជារឿងមួយ។ វាជាភាពគ្មានទំនួលខុសត្រូវទាល់តែសោះ។ ប្រសិនបើអ្នកចង់យកជ័យជម្នះឲ្យអ៊ុយក្រែន នោះគឺជារឿងមួយផ្សេង ហើយអ្នកគួរតែដឹងពីការទទួលខុសត្រូវរបស់អ្នកចំពោះរាល់ពាក្យដែលអ្នកនិយាយអំពីផែនការរដ្ឋរបស់យើងសម្រាប់ការពារ ឬការវាយប្រហារតបត”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NDTV
ចុចអាន៖ រុស្ស៊ី ព្រមានថា ពិភពលោក កំពុងស្ថិតនៅមាត់ជ្រោះ នៃគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏ធំ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


