ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានថា ពិភពលោក កំពុងស្ថិតនៅមាត់ជ្រោះ នៃគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏ធំ
សកម្មភាព មិនប្រុងប្រយ័ត្ន របស់ទីក្រុង កៀវ កំពុងជំរុញឲ្យពិភពលោក ស្ថិតកាន់តែជិតទៅនឹងមាត់ជ្រោះ នៃគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏ធំមួយ។ នេះបើតាមការព្រមាន ពីឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ (UN) លោក Vassily Nebenzia ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ UN នៅក្នុងកិច្ចប្រជុំមួយដែលផ្តោតលើរោងចក្រថាមពល Zaporozhye នៅភាគខាងត្បូងអ៊ុយក្រែន។
រោងចក្រនេះ បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងរុស្ស៊ី តាំងពីដើមដំបូងនៃជម្លោះរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ ហើយចាប់ពីពេលនោះមក ទីនោះបានរងការបាញ់ផ្លោងដោយទាហានអ៊ុយក្រែនជាច្រើនលើកច្រើនសារ។
លោក Nebenzia បានប្រាប់ក្រុមប្រឹក្សា UN កាលពីថ្ងៃព្រហស្បតិ៍ទី១១ខែសីហាថា “យើងបានព្រមានម្តងហើយម្តងទៀតដល់សហសេវិកលោកខាងលិចរបស់យើងថា ប្រសិនបើពួកគេមិនអាចនិយាយជាមួយអ៊ុយក្រែនបានទេ រដ្ឋាភិបាលទីក្រុងកៀវ នឹងចាត់វិធានការមិនប្រុងប្រយ័ត្ននិងឃោរឃៅបំផុត ដែលនឹងបង្កផលវិបាកលើសពីអ៊ុយក្រែនទៅទៀត។ នោះគឺជាអ្វីដែលនឹងកើតឡើង។ អ្នកឧបត្ថម្ភទីក្រុងកៀវ គឺលោកខាងលិច នឹងទទួលខុសត្រូវចំពោះគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏មានសក្តានុពល”។
លោក Nebenzia បានព្រមានថា ប្រសិនបើកងកម្លាំងអ៊ុយក្រែន នៅតែបន្តការវាយប្រហារលើរោងចក្រថាមពលទៀតនោះ គ្រោះមហន្តរាយអាចកើតឡើងគ្រប់ពេល។
យោងតាមបេសកជនរុស្ស៊ីប្រចាំ UN រូបនេះ, គ្រោះមហន្តរាយនៅរោងចក្រថាមពល Zaporozhye ដែលជារោងចក្រធំបំផុតនៅអឺរ៉ុប អាចនាំឲ្យមានការបំពុលដោយជាតិវិទ្យុសកម្មលើទឹកដីដ៏ធំសម្បើម ដែលប៉ះពាល់ដល់តំបន់អ៊ុយក្រែនយ៉ាងតិចប្រាំបី រួមទាំងរដ្ឋធានី កៀវ ទីក្រុងធំៗដូចជា Kharkov ឬ Odessa និងទឹកដីមួយចំនួននៃប្រទេសរុស្ស៊ី និងបេឡារុស ជាប់ព្រំដែនអ៊ុយក្រែនផងដែរ។
លោកព្រមានទៀតថា សាធារណរដ្ឋប្រជាមានិត Lugansk និង Donetsk ក៏ដូចជាប្រទេសម៉ុលដាវី រូម៉ានី និងប៊ុលហ្គារី ក៏ទំនងជាទទួលរងការឈឺចាប់ដូចគ្នា។
មុននេះ អគ្គលេខាធិការ UN លោក Antonio Guterres ក៏បាននិយាយផងដែរថា ការវាយប្រហារនៅរោងចក្រថាមពល Zaporozhye អាចនាំទៅរកគ្រោះមហន្តរាយ ខណៈសហរដ្ឋអាមេរិក បានអំពាវនាវឲ្យបង្កើតតំបន់គ្មានយោធា នៅជុំវិញរោងចក្រនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ UN ព្រួយបារម្ភខ្លាំង ខណៈរោងចក្រនុយក្លេអ៊ែរអ៊ុយក្រែន រងការបាញ់ផ្លោងជាថ្មី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


