Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ទទួលស្គាល់ថា ស្ថានភាពកូវីដពេលនេះ ធ្ងន់ធ្ងរមែនទែន

បានផុស

នៅ

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ (CCSA) កាលពីថ្ងៃអាទិត្យបានទទួលស្គាល់ថា ការផ្ទុះឡើងនៃវីរុសកូរ៉ូណានាពេលបច្ចុប្បន្ននេះគឺធ្ងន់ធ្ងរជាងរលកដំបូងកាលពីដើមឆ្នាំទៅទៀតហើយបានជំរុញឲ្យសាធារណជនគោរពតាមវិធានការគ្រប់គ្រងជំងឺឆ្លងបើមិនចង់ឲ្យមានការដាក់ចេញនូវវិធានការធ្ងន់ធ្ងរជាងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Taweesilp Visanuyothin អ្នកនាំពាក្យរបស់ CCSA បាននិយាយថា ចំនួននៃការឆ្លងបានកើនឡើងជាងមួយពាន់ករណីត្រឹមរយៈពេលខ្លីដែលនេះបង្ហាញថា ការរីករាលដាលនៃវីរុសនៅពេលនេះគឺធ្ងន់ធ្ងរជាងរលកដំបូងដែលបានចាប់ផ្តើមកាលពីដើមឆ្នាំនេះទៅទៀត។

ករណីកូវីដថ្មីសរុបចំនួន១២១ករណីត្រូវបានរាយការណ៍កាលពីថ្ងៃអាទិត្យម្សិលមិញនេះដោយក្នុងនោះមាន៩៤ករណីជាការចម្លងក្នុងសហគមន៍។

ចំនួនករណីសរុបបានកើនឡើងដល់៦,១៤១ករណីគិតត្រឹមថ្ងៃអាទិត្យបើប្រៀបធៀបនឹងចំនួន៤,៣៣១ករណីមុនពេលមានការផ្ទុះឡើងនៅខេត្តសាមុតសាខនកាលពីពាក់កណ្តាលខែធ្នូ។

ទោះបីជាយ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត Taweesilp បាននិយាយថា មន្រ្តីសុខាភិបាលត្រៀមខ្លួនបានយ៉ាងល្អនិងមានបទពិសោធច្រើនជាងនៅពេលដែលជំងឺរាតត្បាតនេះបានរាលដាលនៅក្នុងប្រទេសពេលដំបូង។

លោកនិយាយថា “ដូច្នេះថាតើវិធានការគ្រប់គ្រងជំងឺនឹងត្រូវពង្រឹងបន្ថែមឬក៏អត់នោះគឺវាអាស្រ័យទៅលើកម្រិតនៃកិច្ចសហប្រតិបត្តការជាសាធារណៈ។ ប្រសិនបើយើងសហការ វាមិនចាំបាច់អនុវត្តច្បាប់កំណត់ការបិទប្រទេសឬបម្រាមគោចរនោះទេ។ រដ្ឋាភិបាលមិនចង់ដាក់ការរឹតបន្តឹងឡើយ”។

លោកបន្តថា មនុស្សគ្រប់គ្នាគួរតែបន្តពាក់ម៉ាស់នៅទីសាធារណៈនិងជៀសវាងការជួបជុំធំៗប៉ុន្តែពួកគេនៅតែអាចរៀបចំពិធីជប់លៀងតូចៗជាមួយមិត្តភក្តិជិតស្និទ្ធនិងសមាជិកគ្រួសារបាន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ថៃ ចាត់វិធានការបន្ទាប់ពីមន្ទីរពេទ្យឯកជនផ្សាយពាណិជ្ជកម្មលក់វ៉ាក់សាំងកូវីដក្នុងតម្លៃជាង៣០០ដុល្លារ

ចុចអាន៖ កូវីដនៅ ថៃ រាលដាលដល់៣១ខេត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម