ព័ត៌មានអន្ដរជាតិ
លោក ស៊ី ជីនពីង ថាត្រូវទប់ស្កាត់ដាច់ខាត “បដិវត្តន៍ពណ៌” ពីកងកម្លាំងខាងក្រៅ
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បាននិយាយកាលពីថ្ងៃសុក្រថា វាមានសារៈសំខាន់ណាស់ក្នុងការទប់ស្កាត់ការប៉ុនប៉ងណាមួយដោយកងកម្លាំងខាងក្រៅដើម្បីរៀបចំ “បដិវត្តន៍ពណ៌” នៅក្នុងរដ្ឋជាសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ។

លោក ស៊ី បាននិយាយនៅឯកិច្ចប្រជុំកំពូល SCO ក្នុងទីក្រុង Samarkand ថា “យើងគួរតែគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់គ្នាទៅវិញទៅមក ដើម្បីការពារសន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍” ។
លោកប្រធានាធិបតីចិនរូបនេះបញ្ជាក់ទៀតថា “វាជារឿងសំខាន់ដើម្បីទប់ស្កាត់ការប៉ុនប៉ងរបស់កងកម្លាំងខាងក្រៅដើម្បីបង្កបដិវត្តន៍ពណ៌ និងរួមគ្នាប្រឆាំងការជ្រៀតជ្រែកក្នុងកិច្ចការរបស់ប្រទេសដទៃក្រោមលេសណាមួយ” ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) បានប្រព្រឹត្តឡើងកាលពីថ្ងៃទី ១៥ និងថ្ងៃទី ១៦ ខែកញ្ញា ក្នុងទីក្រុង Samarkand នៃប្រទេសអ៊ូសបេគីស្ថាន ខណៈព្រឹត្តិការណ៍នេះមានការចូលរួមពីថ្នាក់ដឹកនាំនៃរដ្ឋសមាជិក SCO, រដ្ឋអ្នកសង្កេតការណ៍ និងភ្ញៀវដែលបានអញ្ជើញផ្សេងទៀតផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


